ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប៉ូលីសជប៉ុនបានចាប់ខ្លួនជនល្មើសម្នាក់ ដែលធ្លាប់បង្កអគ្គិភ័យសម្លាប់មនុស្ស ៣៦នាក់ នៅស្ទូឌីយោ Kyoto Animation កាលពីឆ្នាំមុន

    BY autoadmin May 27, 2020
    ប៉ូលីសជប៉ុនបានចាប់ខ្លួនជនល្មើសម្នាក់ ដែលធ្លាប់បង្កអគ្គិភ័យសម្លាប់មនុស្ស ៣៦នាក់ នៅស្ទូឌីយោ Kyoto Animation កាលពីឆ្នាំមុន

    ប៉ូលីសជប៉ុននៅថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០នេះ បានចាប់ខ្លួនបុរសម្នាក់ដែលត្រូវបានគេសង្ស័យថា បានសម្លាប់មនុស្សចំនួន ៣៦នាក់ នៅឯស្ទូឌីយោ Kyoto Animation កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីគាត់បានចំណាយពេល ១០ខែ សម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ ប៉ូលីសបានចេញដីកាចាប់ខ្លួនជនសង្ស័យ Shinji Aoba អាយុ​ ៤២ឆ្នាំ នៅពេលមានអគ្គិភ័យនោះដែរ ប៉ុន្តែកាលនោះមិនអាចសាកសួរចម្លើយគាត់ភ្លាមៗបានទេ ដោយសារគាត់ទទួលរងនូវការរលាកធ្ងន់ធ្ងរ និងមានរបួស។

    ទូរទស្សន៍សាធារណៈ NHK របស់ជប៉ុនបាននិយាយថា ប៉ូលីសបានចាប់ខ្លួន Shinji Aoba នៅឯមន្ទីរពេទ្យក្យូតូ ជាកន្លែងដែលគាត់បានសារភាពចំពោះឧក្រិដ្ឋកម្មនេះ ហើយគាត់ត្រូវបានផ្ទេរទៅកាន់ទីបញ្ជាការប៉ូលីសដើម្បីធ្វើការសាកសួរបន្ត។ NHK បាននិយាយថា ប៉ូលីសនឹងធ្វើសេចក្តីរាយការណ៍ខ្លីៗនៅថ្ងៃពុធនេះ។ យ៉ាងណាក៏ដោយអ្នកនាំពាក្យនៅទីស្នាក់ការកណ្តាលប៉ូលីសខេត្តក្យូតូបាននិយាយថា ពួកគេមិនអាចបញ្ជាក់ពីការចាប់ខ្លួននេះបានទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: