ខ្មែរណូត

ស្វែងរក

  • កីឡា

    បរាជ័យពីរដងមានអ្វីគួរឲ្យខ្លាច! លោក Klopp នឹងដាក់សំណើរសុំទិញកីឡាករ Pulisic ម្ដងទៀតពីក្លឹប Dortmund ក្នុងតម្លៃ 60លានអឺរ៉ូ

    BY Khmernote Media May 4, 2018
    បរាជ័យពីរដងមានអ្វីគួរឲ្យខ្លាច! លោក Klopp នឹងដាក់សំណើរសុំទិញកីឡាករ Pulisic ម្ដងទៀតពីក្លឹប Dortmund ក្នុងតម្លៃ 60លានអឺរ៉ូ

    ក្លឹបហង្សក្រហម Liverpool កំពុងចាប់អារម្មណ៍លើខ្សែបម្រើស្លាបសញ្ជាតិអាមេរិច Christian Pulisic របស់ក្លឹប Borussia Dortmund ហើយកំពុងត្រៀមលុយ 60លានអឺរ៉ូ ទុកដេញថ្លៃកីឡាកររូបនេះនៅក្នុងពេលទីផ្សារដោះដូរកីឡាករខាងមុខនេះ។

    គ្រូបង្វឹករបស់ក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp បាននិយាយថា៖ រូបលោកស្គាល់កីឡាករ Christian Pulisic តាំងពីជំនាន់រូបលោកនៅដឹកនាំនៅឯក្លឹប Dortmund មកម្លេះ ហើយបានព្យាយាមចុះហត្ថលេខាទិញកីឡាកររូបនេះពីរដងរួចមកហើយ ប៉ុន្ដែការប៉ុនប៉ុងរបស់លោកតែងតែបរាជ័យ។

    ហើយឥឡូវនេះលោក Jurgen Klopp បានងាកមករកខ្សែបម្រើស្លាប Christian Pulisic នេះសារជាថ្មីម្ដងទៀត លោក Klopp បាននិយាយថា៖ លោកនឹងព្យាយាមទិញ Pulisic អោយបានក្នុងកន្លងពេលកុងត្រារបស់លោកជាមួយនឹងក្លឹបហង្សក្រហម Liverpool មិនទាន់បញ្ចប់។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay