អន្តរជាតិ

សាហាវមែន! ខ្មាន់កាំភ្លើង៤នាក់ព្រួតគ្នាបាញ់រះលើរថយន្តប៉ូលិសស្តែងៗដូចរឿងហូលីវូតអញ្ចឹង (មានវីដេអូ)

BY
autoadmin
May 29, 2020

ម៉ិចស៊ិក៖ ហេតុការណ៍បាញ់ប្រហារលើរថយន្តប៉ូលិសគួរឲ្យរន្ធត់មួយបានកើតឡើងនៅក្នុងក្រុង Zacatecas ប្រទេសម៉ិចស៊ិក ហើយទិដ្ឋភាពនៃការបាញ់ប្រហារនេះក៏ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពនិងត្រូវបានគេយកទៅបង្ហោះពេញបណ្តាញសង្គមនិងបណ្តាញសារព័ត៌មានអេឡិចត្រូនិចផងដែរ។

តាមរយៈវីដេអូបានបង្ហាញថា ខ្មាន់កាំភ្លើងមានគ្នាចំនួន ៤ នាក់ ស្រ្តី ២នាក់​ និងប្រុស ២នាក់ ហើយអត្តសញ្ញាណពិតប្រាកដរបស់ពួកគេនៅមិនទាន់ដឹងឡើយ ដោយកំពុងស្ថិតនៅក្នុងការស៊ើបអង្កេត។ មុនបើកការបាញ់ប្រហារគេបានប្រទះឃើញ ខ្មាន់កាំភ្លើងស្រីប្រុសមួយគូបានឈរចាំនៅចំណុចផ្លូវកែងរួចស្រាប់ទៅហើយ ខណៈខ្មាន់កាំភ្លើងស្រីប្រុសមួយគូផ្សេងទៀតបានធ្វើជាការដើរកាត់ថ្នល់ដើម្បីឲ្យរថយន្តប៉ូលិសបន្ថយល្បឿនបន្តិច។​

ក្នុងពេលដែលរថយន្តប៉ូលិសបន្ថយល្បឿនដើម្បីផ្តល់អទិភាពឲ្យអ្នកដើរឆ្លងកាត់ថ្នល់នោះ ក្រុមខ្មាន់កាំភ្លើងក៏បានដកកាំភ្លើងព្រមគ្នាបាញ់សំដៅទៅរថយន្តប៉ូលិសប្រមាណជា ២០ គ្រាប់ ហើយក៏នាំគ្នារត់គេចខ្លួនបាត់។ នៅក្នុងរថយន្តប៉ូលិសនោះមានប៉ូលិសចំនួន ២នាក់ ហើយពួកគាត់មិនទទួលរងរបួសអ្វីនោះទេពីការបាញ់ប្រហារមួយនេះទេ។ រហូតមកទល់នឹងពេលនេះគេនៅមិនបានដឹងពីមូលហេតុពិតដែលជំរុញឲ្យបានការបាញ់ប្រហារនេះកើតឡើងនៅឡើយទេ ខណៈពេលនេះខាងប៉ូលិសជំនាញម៉ិកស៊ិកកំពុងបើកការស៊ើបអង្កេតនិងតាមចាប់ខ្លួនក្រុមខ្មាន់កាំភ្លើង។ លោកអ្នកអាចទស្សនាហេតុការណ៍បាញ់ប្រហារនេះដូចក្នុងវីដេអូខាងក្រោម៖

  

អត្ថបទ៖ ភក្តី

ប្រភព៖ dailymail

Share This Post: