អន្តរជាតិ

អ្នកឧស្សាហ៍ជិះកង់សូមប្រយ័ត្ន! បុរសម្នាក់បានគាំងបេះដូងស្លាប់ ពេលជិះកង់ហាត់ប្រាណជាមួយមិត្តភក្តិ

BY
autoadmin
May 30, 2020

ម៉ាឡេស៊ី៖ បុរសម្នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីរូបគាត់សន្លប់បាត់បង់ស្មារតីក្នុងអំឡុងពេលកំពុងជិះកង់ហាត់ប្រាណជាមួយមិត្តភក្តិ។ បើយោងតាមសារព័ត៌មាន worldofbuzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង lan Teluk Kumbar រដ្ឋ Penang នៃប្រទេសម៉ាឡេស៊ី ខណៈបុរសជនរងគ្រោះមានអាយុ ៥៣ ឆ្នាំ​ ជាអ្នកចូលចិត្តកីឡាជិះកង់ និងគ្មានជំងឺរ៉ាំរ៉ៃប្រចាំកាយនោះទេ។

បើតាមមិត្តភក្តិរបស់ជនរងគ្រោះដែលជាក្រុមជិះកង់ជាមួយគ្នានោះបានឲ្យដឹងថា ខណៈដែលពួកគាត់កំពុងតែជិះកង់ជាធម្មតាស្រាប់តែបុរសរងគ្រោះឈប់កង់ហើយបន្តិចក្រោយមកគាត់បានដួលសន្លប់ទៅលើដីតែម្តង។

ភ្លាមៗនោះគេព្យាយាមជួយសង្គ្រោះជនរងគ្រោះតាមរយៈការធ្វើចលនាសង្គ្រោះបន្ទាន់ (CPR) និងបានហៅរថយន្តសង្គ្រោះបន្ទាន់មកផងដែរ។ យ៉ាងណាក្តី ពេលរថយន្តសង្គ្រោះបន្ទាប់មកដល់កន្លែងកើតហេតុ បុរសរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ និងបើយោងតាមការពិនិត្យសាកសពបានបង្ហាញថា ជនរងគ្រោះបានស្លាប់ព្រោះតែបញ្ហាគាំងបេះដូង៕

អត្ថបទ៖ ភក្តី

ប្រភព៖ worldofbuzz

Share This Post: