អន្តរជាតិ

ប្រធានាធិបតីលោក ដូណាល់ ត្រាំ កំពុងចង់បញ្ចប់ទំនាក់ទំនងរបស់អាមេរិកជាមួយនឹង WHO ដោយនិយាយថា WHO ជាអង្គការអាយ៉ងរបស់ប្រទេសចិន

BY
autoadmin
May 30, 2020

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ បាននិយាយថា លោកកំពុងចង់បញ្ចប់ទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយអង្គការសុខភាពពិភពលោក ជុំវិញការដោះស្រាយលើជំងឺ COVID-19 ដោយនិយាយថា អង្គការសុខភាពពិភពលោកបានក្លាយជាអង្គការអាយ៉ងរបស់ប្រទេសចិន។ បង្ហាញខ្លួននៅក្នុងសេតវិមានសួនច្បារលោក ដូណាល់ ត្រាំ បានធ្វើការគំរាមកំហែងម្តងហើយម្តងទៀត ដើម្បីលុបបំបាត់មូលនិធិអាមេរិកសម្រាប់ WHO ដែលមានចំនួនរាប់រយលានដុល្លារក្នុងមួយឆ្នាំៗ។

លោក ដូណាល់ ត្រាំ បាននិយាយថា អង្គការសុខភាពពិភពលោកបានបរាជ័យក្នុងការធ្វើកំណែទម្រង់ ដែលលោកប្រធានាធិបតីបានទាមទារនៅក្នុងលិខិតមួយកាលពីថ្ងៃទី១៨ ខែឧសភា ទៅដល់លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក។ លិខិតនោះបានផ្តល់ឱកាសឱ្យអង្គការសុខភាពពិភពលោករយៈពេល ៣០ថ្ងៃ ដើម្បីប្តេជ្ញាធ្វើកំណែទម្រង់ថ្មី ប៉ុន្តែពួកគេមិនធ្វើតាម។ លោក ដូណាល់ ត្រាំ​ ក៏បាននិយាយថា មន្រ្តីចិន «មិនអើពើនឹងកាតព្វកិច្ចរាយការណ៍របស់ពួកគេ» ចំពោះវីរុសទៅអង្គការសុខភាពពិភពលោក និងបានដាក់សម្ពាធលើអង្គការសុខភាពពិភពលោកឱ្យ «បំភាន់ពិភពលោក» នៅពេលដែលវីរុសត្រូវបានរកឃើញដោយអាជ្ញាធរចិន៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: