ខ្មែរណូត

ស្វែងរក

  • កីឡា

    ក្ដីសង្ឃឹមរបស់ក្លឹបបិសាចក្រហម Manchester United គឺចុះហត្ថលេខាទិញកីឡាករ Mertens ពី Napoli នៅក្នុងពេលបញ្ចប់រដូវកាលនេះ

    BY Khmernote Media May 5, 2018
    ក្ដីសង្ឃឹមរបស់ក្លឹបបិសាចក្រហម Manchester United គឺចុះហត្ថលេខាទិញកីឡាករ Mertens ពី Napoli នៅក្នុងពេលបញ្ចប់រដូវកាលនេះ

    យោងតាមសារពត៌មាន The Sun បានចុះផ្សាយអោយដឹងថា៖ ក្លឹបបិសាចក្រហម Manchester United សង្ឃឹមថានឹងអាចចុះហត្ថលេខាទិញខ្សែប្រយុទ្ធ Dries Mertens ពីក្លឹប Napoli នៅក្នុងរដូវក្ដៅខាងមុខនេះ។

    ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្ស៊ិកវ័យ 30 ឆ្នាំរូបនេះគឺជាកីឡាករឆ្នើមម្នាក់នៅក្នុងចំណោមកីឡាករល្អនៅក្នុងលីគកំពូលអ៊ីតាលីរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅក្នុងរយៈពេល 2 រដូវកាលចុងក្រោយនេះខ្សែប្រយុទ្ធ Dries Mertens បានសុតបញ្ចូលនៅក្នុងលីគកំពូល Italia Serie A ដល់ទៅ 45 គ្រាប់ឯណោះ ហើយរូបគេក៏ជាបេក្ខភាពប្រជែងដណ្ដើមស្បែកជើងមាសនៅក្នុងរដូវកាលកន្លងទៅ។

    តម្លៃខ្លួនរបស់ខ្សែប្រយុទ្ធ Mertens ត្រូវបានក្លឹប Napoli ដាក់តម្លៃខ្លួនដល់ទៅ 25លានផោន ប្រសិនបើមានក្លឹបនៅក្នុងស្រុកឫនៅក្រៅស្រុកមានចំណាប់អារម្មណ៍ចង់ទិញខ្សែប្រយុទ្ធរូបនេះ។ កីឡាករ Mertens កំពុងត្រូវបានក្លឹបធំៗនៅក្នុងទ្វីបអឺរ៉ុបចាប់អារម្មណ៍រួមមានទាំងក្លឹបបិសាចក្រហម Manchester United ផងដែរ។

    បុត្រ

    ប្រភព៖ Goal

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay