ខ្មែរណូត

ស្វែងរក

  • កីឡា

    Barcelona បំផ្លាញកី្ដស្រមៃរបស់ខ្សែបម្រើ Thiago Alcantara ក្នុងការត្រលប់មកកាន់ Barcelona វិញ

    BY Khmernote Media May 5, 2018
    Barcelona បំផ្លាញកី្ដស្រមៃរបស់ខ្សែបម្រើ Thiago Alcantara ក្នុងការត្រលប់មកកាន់ Barcelona វិញ

    ខ្សែបម្រើ Thiago Alcantara របស់ក្លឹប Bayern Munich មានក្ដីស្រមៃចង់វិលត្រឡប់មកកាន់ក្លឹបអ្នកមានបុណ្យ Barcelona វិញប៉ុន្តែក្លឹបយក្សនៅក្នុងតំបន់ Catalan គិតថាវាគឺជារឿងដែលមិនអាចទៅរួច។

    ខ្សែបម្រើអេស្ប៉ាញរូបនេះបានចាកចេញពីក្លឹបអ្នកមានបុណ្យ Barcelona ទៅកាន់ក្លឹប Bayern Munich កាលពីឆ្នាំ 2013 ដែលក្នុងឆ្នាំនោះគឺលោក Pep Guardiola នាំយកខ្សែបម្រើរូបនេះមកកាន់ Bayern Munich។

    យោងតាមការរាយការណ៍មួយបានបញ្ជាក់អោយដឹងថា៖ ខ្សែបម្រើ Thiago បានជួបជាមួយក្លឹបអ្នកមានបុណ្យ Barcelona កាលពីឆ្នាំមុនដើម្បីពិភាក្សាអំពីការផ្ទេរចេញពី Bayern Munich ត្រលប់មកកាន់ក្លឹបអ្នកមានបុណ្យ Barcelona វិញ ប៉ុន្ដែឥឡូវនេះក្លឹបយក្សនៅក្នុងតំបន់ Catalan មួយនេះមិនមានបំណងក្នុងការទិញខ្សែបម្រើ Thiago ពីក្លឹប Bayern Munich ទេ ព្រោះតម្លៃខ្លួនរបស់ Thiago គឺហួសពីការរំពឹងទុកដែលតម្លៃខ្លួនរបស់គេមានតម្លៃចន្លោះពី 50-60លានអឺរ៉ូ។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay