ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្រះអង្គម្ចាស់បែលហ្ស៊ិកមួយអង្គតេស្តវិជ្ជមានកូវីដ ១៩ បន្ទាប់ពីយាងទៅចូលរួមពិធីជប់លៀងមួយនៅប្រទេសអេស្ប៉ាញ

    BY autoadmin June 2, 2020
    ព្រះអង្គម្ចាស់បែលហ្ស៊ិកមួយអង្គតេស្តវិជ្ជមានកូវីដ ១៩ បន្ទាប់ពីយាងទៅចូលរួមពិធីជប់លៀងមួយនៅប្រទេសអេស្ប៉ាញ

    អេស្ប៉ាញ៖ ព្រះអង្គម្ចាស់នៃប្រទេសបែលហ្ស៊ិកមួយអង្គត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយនឹងមេរោគកូវីដ ១៩ បន្ទាប់ពីព្រះអង្គយាងទៅចូលរួមពិធីជប់លៀងមួយនៅក្នុងប្រទេសអេស្ប៉ាញក្នុងអំឡុងពេលដែលគេបានបិទប្រទេសទើម្បីទប់ស្កាត់ការរីករាលដៃ​មេរោគកូវីដ ១៩។ បើយោងតាមសារព័ត៌មាន BBC បានឲ្យដឹងថា ព្រះអង្គម្ចាស់បែលហ្ស៊ិកអង្គនេះមានព្រះនាម Joachim ព្រះជន្ម ២៨ ព្រះវស្សា ហើយព្រះអង្គបានយាងទៅដល់ទឹកដីនៃប្រទេសអេស្ប៉ាញកាលពីថ្ងៃទី២៦ ខែឧសភា កន្លងទៅនេះ។ ប្រភពខាងលើបានបន្តថា ២ ថ្ងៃបន្ទាប់ពីការយាងទៅដល់ប្រទេសអេស្ប៉ាញព្រះអង្គម្ចាស់ Joachim បានយាងបន្តទៅចូលរួមពិធីជប់លៀងមួយនៅក្នុងក្រុង Córdoba ភាគខាងត្បូងនៃប្រទេសអេស្ប៉ាញ។

    បើតាមអ្នកការសែតអេស្ប៉ាញបានរាយការណ៍ថា បើរាប់ទាំងព្រះអង្គម្ចាស់ Joachim និងសមាជិកផ្សេងទៀតដែលគេមិនបានបង្ហាញអត្តសញ្ញាណនោះ គឺមានមនុស្សសរុបចំនួន ២៧រូប ដែលបានចូលនៅក្នុងពិធីជប់លៀងនោះ ខណៈដែរវិធានការនៅក្នុងក្រុង Córdoba គឺអាជ្ញាធរមិនអនុញ្ញាតឲ្យមានការជួបជុំគ្នាក្នុងចំណោមមនុស្សលើសពី ១៥ នាក់ នោះទេ ​ហើយអ្នកណាដែលហ៊ានបំពានវិធានការនេះនឹងត្រូវពិន័យជាប្រាក់ចំនួន ១១,១០០ ដុល្លារអាមេរិកទៀតផង។ ពេលនេះប៉ូលិសជំនាញអេស្ប៉ាញកំពុងបើកការសើបអង្កេតជុំវិញករណីមួយនេះ ខណៈព្រះអង្គម្ចាស់ Joachim កំពុងត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកតែអង្គឯងដើម្បីទទួលបានការព្យាបាលជំងឺកូវីដ ១៩៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bbc

    Share This Post: