អន្តរជាតិ

ប៉ូលិស ដែលបានសង្កត់កលោក George Floyd រហូតដល់ស្លាប់ ត្រូវបានប្រពន្ធដាក់ពាក្យលែងលះ

BY
autoadmin
June 2, 2020

យោងតាមសេចក្តីថ្លែងការណ៍មួយតាមរយៈមេធាវីបានឱ្យដឹងថា ភរិយារបស់ប៉ូលិសឈ្មោះថា Derek Chauvin ដែលជាអតីតមន្ត្រីប៉ូលិសធ្វើការនៅទីក្រុង Minneapolis រដ្ឋ Minnesota សហរដ្ឋអាមេរិក ដែលបានសម្លាប់ជនជាតិស្បែកខ្មៅម្នាក់នៅទីនោះកាលពីពេលថ្មីៗនេះ បានសម្រេចចិត្តដាក់ពាក្យលែងលះប្ដីរបស់ខ្លួន ក៏ព្រោះតែនាងខូចចិត្តចំពោះការស្លាប់របស់លោក George Floyd ដែលត្រូវបានប្ដីរបស់នាងសម្លាប់យ៉ាងគួរឱ្យអាសូរបំផុត។

រំលឹកផងដែរថា ជនរងគ្រោះលោក George Floyd ត្រូវបានជនល្មើស Derek Chauvin ឃាត់ខ្លួនទាក់ទងនឹងករណីចាយលុយក្លែងក្លាយក្រដាស ២០ដុល្លារអាមេរិក ហើយក្រោយមកទៀតក្រុមមន្ត្រីប៉ូលីសបានវាយខ្នោះដៃនិងសង្កត់គាត់ផ្ទប់នឹងដី ដែលបណ្ដាលឱ្យគាត់ថប់ដង្ហើមស្លាប់នៅកន្លែងកើតហេតុ។

លោក Derek Chauvin ក្រោយមកត្រូវបានគេបណ្ដេញចេញពីការងារ និងត្រូវជាប់ចោទពីបទឃាតកម្មកម្រិតទី៣ និងមនុស្សឃាតកម្រិតទី២។ ក្នុងហេតុការណ៍នោះមិនមែនមានតែលោក Derek Chauvin ម្នាក់ឯងទេ នៅមានមន្ត្រីប៉ូលិសចំនួន ៣នាក់ផ្សេងទៀត ដែលត្រូវបានគេស្គាល់ឈ្មោះថា Thomas Lane, Tou Thao និង J. Alexander Kueng។ ជនល្មើស Derek Chauvin នឹងត្រូវជាប់គុករយៈពេល ២៥ឆ្នាំ ចំពោះទោសឃាតកម្មកម្រិតទី៣ និង ១០ឆ្នាំបន្ថែម​ ចំពោះទោសមនុស្សឃាតកម្រិត២ ប្រសិនរកឃើញថាមានពិរុទ្ធ។ ជនល្មើសក៏ត្រូវបានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃរដ្ឋ Minnesota ចាប់ខ្លួនកាលពីថ្ងៃសុក្ររួចហើយដែរ។

ចំណែកនាង Kellie Chauvin ដែលជាជនជាតិឡាវភាសខ្លួនទៅនៅអាមេរិក និងត្រូវជាភរិយាជនល្មើស Derek Chauvin បានសម្រេចចិត្តដាក់ពាក្យលែងលះប្ដីរបស់នាង ដោយសារតែមិនអាចធ្វើចិត្តបានចំពោះការស្លាប់របស់លោក George Floyd ហើយមេធាវីរបស់នាងក៏បានប្រកាសពីការសម្រេចចិត្តរបស់នាងផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Next Shark

Share This Post: