ម៉ាឡេស៊ីសម្រេចអនុញ្ញាតឲ្យគូស្នេហ័ដែលត្រូវចេញទៅថតរូប Pre-wedding អាចធ្វើដំណើរឆ្លងកាត់ពីរដ្ឋមួយទៅរដ្ឋមួយបាន
ម៉ាឡេស៊ី៖ កន្លងមករដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ីបានសម្រេចធ្វើការហាមឃាត់ជាដាច់ខាតមិនឲ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីរដ្ឋមួយទៅរដ្ឋមួយឡើយ ដែលបំរាមមួយនេះត្រូវបានដាក់ចេញក្នុងគោលបំណងទប់ស្កាត់ការចម្លងមេរោគកូវីដ ១៩ ក្នុងចំណោមពលរដ្ឋពលរដ្ឋម៉ាឡេស៊ីនៅតាមសហគមន៍។ យ៉ាងណាក្តី កាលពីពេលថ្មីៗនេះអាជ្ញាធរម៉ាឡេស៊ីបានសម្រេចដកការរឹតត្បិតចំពោះបំរាមខាងលើនេះបន្តិច ដោយអនុញ្ញាតឲ្យពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់រដ្ឋបានតែត្រូវស្ថិតក្រោមលក្ខខណ្ឌពិសេសមួយ។
![]()
បើយោងតាមសារព័ត៌មាន worldofbuzz បានឲ្យដឹងថា លក្ខខណ្ឌពិសេសដែលពលរដ្ឋម៉ាឡេស៊ីត្រូវតែមានដើម្បីអាចធ្វើដំណើរឆ្លងកាត់ពីរដ្ឋមួយទៅរដ្ឋមួយបានទោះគឺ ទាល់តែមានគូស្នេហ៍ត្រូវចេញទៅថតរូប Pre-wedding ឬទៅធ្វើកិច្ចការសំខាន់ណាមួយក្នុងគោលបំណងធ្វើឲ្យពិធីមង្គលការរបស់ពួកគេកាន់តែមានភាពអធិកអធម។ យ៉ាងណាក្តី គូស្នេហ៍គ្រប់រូបត្រូវបង្ហាញលិខិតផ្លូវការបញ្ជាក់អំពីការរៀបការរបស់ពួកគេទៅកាន់ប៉ូលិស ហើយពួកគេត្រូវបន្តអនុវត្តវិធានការមួយចំនួនបន្ថែមទៀតដូចជា មិនមានការជួបជុំក្នុងចំណោមក្រុមមនុស្សលើសពី ២០នាក់ មិនមានការចាប់ដៃគ្នា និងត្រូវតែរក្សាគំលាតសង្គមពីគ្នាឲ្យបានខ្ជាប់ខ្ជួនផងដែរ៕

អត្ថបទ៖ភក្តី
ប្រភព៖worldofbuzz