ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ភោជនីយដ្ឋានវៀតណាមនៅទីក្រុងមូស្គូ ផ្ដល់ជូនហ្វឺ FREE ដល់បុគ្គលិកពេទ្យជួរមុខ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

    BY autoadmin June 3, 2020
    ភោជនីយដ្ឋានវៀតណាមនៅទីក្រុងមូស្គូ ផ្ដល់ជូនហ្វឺ FREE ដល់បុគ្គលិកពេទ្យជួរមុខ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

    ភោជនីយដ្ឋានមួយដែលគ្រប់គ្រងដោយជនជាតិវៀតណាមនៅទីក្រុងមូស្គូ បានផ្តល់ជូន «ហ្វឺ» ដោយឥតគិតថ្លៃដល់បុគ្គលិកសុខាភិបាលជួរមុខ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព ដែលជួបការលំបាកដោយសារជំងឺរាតត្បាត។ ភោជនីយដ្ឋាននោះមានឈ្មោះថា Phoinmoscow មានទីតាំងនៅទីក្រុងមូស្គូ និងគ្រប់គ្រងដោយម្ចាស់ហាងជនជាតិវៀតណាមម្នាក់ឈ្មោះថា Pham Hong Anh ហើយគាត់តែងតែផ្គត់ផ្គង់ហ្វឺសម្រាប់បុគ្គលិកពេទ្យយ៉ាងហើចណាស់ ៤០ឈុត ក្នុងមួយថ្ងៃៗ ដែលក្នុងមួយចានមានតម្លៃប្រហែល ៤ ទៅ ៥ដុល្លារ ទោះបីហាងរបស់គាត់ផ្ទាល់កំពុងមានភាពលំបាកដោយសារគ្មានភ្ញៀវក៏ដោយ។

    យ៉ាងណាក្ដីដោយសារទឹកចិត្តរបស់គ្រួសារអ្នកស្រី Pham Hong Anh ត្រូវបានមើលឃើញដោយគ្រួសារវៀតណាមផ្សេងទៀត សព្វថ្ងៃនេះភោជនីយដ្ឋានរបស់អ្នកស្រីអាចបង្កើនការផ្ដល់ជូនហ្វឺរហូតដល់ទៅ ៨០ឈុត ជារៀងរាល់ថ្ងៃសម្រាប់បុគ្គលិកពេទ្យ។ អ្នកស្រី Pham Hong Anh បានឱ្យដឹងដែរថា នឹងបន្តការផ្ដល់ជូននេះរហូតដល់ថ្ងៃទី១៥ ខែមិថុនា ពោលគឺចំថ្ងៃដែលការរក្សាគម្លាតត្រូវបានបន្ធូរបន្ថយ។ ទាក់ទងនឹងការផ្ដល់ជូនរបស់ភោជនីយដ្ឋាន Phoinmoscow មន្ទីរពេទ្យមួយរបស់ទីក្រុងមូស្គូ ក៏បានបង្ហោះលិខិតថ្លែងអំណរគុណនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនផងដែរ ដើម្បីបង្ហាញពីការដឹងគុណរបស់បុគ្គលិកចំពោះម្ចាស់ជំនួយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Vietnam Insider

    Share This Post: