ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វេជ្ជបណ្ឌិតចិនដែលខំព្យាបាលអ្នកជំងឺកូវីដ ១៩ រហូតខ្លួនគាត់ត្រូវឆ្លងមេរោគ និងត្រូវប្រែសម្បុរទៅជាខ្មៅពេញខ្លួននោះ បានស្លាប់បាត់បង់ជីវិតហើយ

    BY autoadmin June 4, 2020
    វេជ្ជបណ្ឌិតចិនដែលខំព្យាបាលអ្នកជំងឺកូវីដ ១៩ រហូតខ្លួនគាត់ត្រូវឆ្លងមេរោគ និងត្រូវប្រែសម្បុរទៅជាខ្មៅពេញខ្លួននោះ បានស្លាប់បាត់បង់ជីវិតហើយ

    ចិន៖ សម្រាប់ប្រិយមិត្តដែលធ្លាប់តាមដានការវិវឌ្ឍន៍នៃជំងឺកូវីដ ១៩ ក្នុងប្រទេសចិន ប្រហែលជាបានចាំហើយនូវវត្តមានរបស់វេជ្ជបណ្ឌតិជំនាញចិន ដែលព្យាយាមព្យាបាលអ្នកជំងឺកូវីដ ១៩ រហូតរូបគាត់ផ្ទាល់ក៏បានឆ្លងមេរោគដ៏កាចសាហាវនេះហើយស្បែករបស់គាត់បានប្រែទៅជាពណ៌ខ្មៅយ៉ាងចម្លែកបំផុត បើធៀបទៅនឹងអ្នកជំងឺកូវីដ ១៩ ផ្សេងទៀត។

    វេជ្ជបណ្ឌិតរូបនេះត្រូចបានគេស្គាល់ថាមានឈ្មោះ Hu Weifeng អាយុ ៤២ ឆ្នាំ មានតួនាទីជាវេជ្ជបណ្ឌិតឯកទេសខាងវះកាត់នៅក្នុងមន្ទីរពេទ្យបង្អែកក្រុង Wuhan ដែលជាកន្លែងកំណើតនៃមេរោគកូវីដ ១៩ ។ គុណសម្បត្តិដែលគេមិនអាចមើលរំលងបានរបស់លោកវេជ្ជបណ្ឌិត Hu Weifeng គឺរូបគាត់ជាសមាជិកសកម្មមួយរូបក្នុងចំណោមវេជ្ជបណ្ឌិតចិនជាច្រើនរូបទៀត ដែលហ៊ានទាញសញ្ញាអាសន្នពីការរាតត្បាតនៃមេរោគកូវីដ ១៩ ។

    យ៉ាងណាក្តី អាជ្ញាធរចិនមិនបានឲ្យតម្លៃលើការប្រកាសអាសន្នរបស់ក្រុមវេជ្ជបណ្ឌិតជំនាញទាំងនេះឡើយ ហើយផ្ទុយទៅវិញអាជ្ញាធរថែមទាំងបានដាក់ទោសចំពោះពួកគាត់ទៀតផង។ ក្រោយមកជំងឺកូវីដ ១៩ ក៏បានផ្ទុះការរាតត្បាតដូចការព្យាករណ៍របស់ពួកគាត់មែន ហើយពេលនោះពួកគាត់បានក្លាយជាក្រុមវេជ្ជបណ្ឌិតឈានមុខក្នុងការព្យាបាលអ្នកជំងឺកូវីដ ១៩។ អ្វីដែលជារឿងអកុសលនោះគឺនៅថ្ងៃទី២២ ខែមេសា លោកវេជ្ជបណ្ឌិត Hu Weifeng ត្រូវបានធ្វើតេស្តវិជ្ជមានជាមួយនឹងមេរោគកូវីដ ១៩ ហើយរឿងដែលគួរឲ្យសោកស្តាយបំផុតនោះគឺលោកវេជ្ជបណ្ឌិត Hu Weifeng បានស្លាប់ដោយសារតែមេរោគកូវីដ ១៩ កាលពីថ្ងៃទី ២៩ ឧសភា តែដំណឹងមរណៈភាពរបស់គាត់ទើបត្រូវបានគេផ្សព្វផ្សាយជាសាធារណៈកាលពីពេលថ្មីៗនេះ។ ការស្លាប់របស់វេជ្ជបណ្ឌិតជំនាញរូបនេះត្រូវបានគេកត់សម្គាល់ថាគឺជាការបាត់បង់វិរៈជនដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្ររបស់ចិនក្នុងបេសកម្មប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ ១៩៕

    អត្ថបទ៖ ភក្តី
    ប្រភព៖ dailymail

    Share This Post: