ម្ចាស់បទ PANAMA សន្យាថានឹងរាំជាមួយ Fan អោយកក្រើកឆាក GANZBERG ក្នុងថ្ងៃទី ១២ ឧសភា នេះ
- May 5, 2018
កាលពីប៉ុន្មានខែកន្លងទៅនេះ ក្រុមហ៊ុនស្រាបៀរ GANZBERG បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនាំយកតារាចម្រៀងដ៏ល្បីឈ្មោះគឺលោក Silento ម្ចាស់បទ “Watch Me” មកចូលរួមព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ របស់ខ្លួន។ ហើយសប្តាហ៍ក្រោយនេះ ក្រុមហ៊ុនស្រាបៀរ GANZBERG បាននាំយកកំពូលតារាចម្រៀងលំដាប់ពិភពលោកមួយរូបទៀតគឺលោក Matteo ជាម្ចាស់បទចម្រៀងដ៏ល្បី “PANAMA” ដែលmanមនុស្សជាច្រើនរាប់លាននាក់នាំគ្នារាំ Cover។
លោក Matteo ក៏បានសន្យាផងដែរថា នឹងមករាំបទចម្រៀង “PANAMA” នេះជាមួយនឹងអ្នកគាំទ្រនៅលើឆាកតន្ត្រីដ៏អស្ចារ្យរបស់ GANZBERG GOLD MEDAL CONCERT ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ឆាប់ខាងមុខនេះនៅមុខសាលមហោស្រពកោះពេជ្រ ហើយក៏មានការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ផងដែរ។ កុំភ្លេចចូលរួមឲ្យបានច្រើនកុះករ កុំឲ្យឱកាសនេះរំលងផុតឲ្យសោះ!

- Share This Post:






