ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប៉ូលីស ៤នាក់ ដែលទាក់ទងនឹងការស្លាប់របស់លោក George Floyd ត្រូវតុលាការដាក់ទោសទាំងអស់

    BY autoadmin June 4, 2020
    ប៉ូលីស ៤នាក់ ដែលទាក់ទងនឹងការស្លាប់របស់លោក George Floyd ត្រូវតុលាការដាក់ទោសទាំងអស់

    អតីតប៉ូលីស Minneapolis ក្នុងរដ្ឋ Minnesota របស់សហរដ្ឋអាមេរិក ដែលបានយកជង្គង់សង្កត់ករបស់លោក George Floyd រហូតដល់ស្លាប់នៅនឹងកន្លែង ត្រូវបានតុលាការសម្រេចឱ្យជាប់ទោសពីបទឃាតកម្មកម្រិតទី៣ និងមនុស្សឃាតកម្រិតទី២។ ចំណែកមន្រ្តីប៉ូលីស ៣ នាក់ផ្សេងទៀត ដែលបាននៅកន្លែងកើតហេតុនិងចូលរួមធ្វើបាបលោក George Floyd ក៏ត្រូវបានតុលាការដាក់ទោសទៅតាមផ្លូវច្បាប់ផងដែរ។ លោក Keith Ellison អគ្គព្រះរាជអាជ្ញានៃរដ្ឋ Minnesota មានប្រសាសន៍ថា៖«ខ្ញុំជឿជាក់យ៉ាងមុតមាំថាការសម្រេចទាំងនេះ គឺដើម្បីផលប្រយោជន៍យុត្តិធម៌សម្រាប់លោក Floyd ក្រុមគ្រួសារ សហគមន៍ និងរដ្ឋរបស់យើង»។

    សូមជម្រាបដែរថា ការស្លាប់របស់លោក George Floyd មិនមែនជាស្នាដៃអតីតប៉ូលីសឈ្មោះ Derek Chauvin តែម្នាក់នោះទេ ព្រោះបើមើលតាមកាមេរ៉ាម្ខាងទៀត វាបានបង្ហាញយ៉ាងច្បាស់ថា មានប៉ូលីសទាំងអស់ ៣នាក់ បានសង្កត់លើលោក George Floyd ដោយមាន Derek Chauvin ជាអ្នកសង្កត់ក ហើយមានម្នាក់ទៀតជាអ្នកឈរមើល។ ប៉ូលីសទាំង ៣នាក់ ផ្សេងទៀតនោះរួមមាន៖ ជនល្មើស Thomas Lane អាយុ ៣៧ឆ្នាំ និង J. Alexander Kueng អាយុ ២៦ឆ្នាំ ដែលជាអ្នកជួយ Derek Chauvin ចាប់ខ្លួនលោក George Floyd និងចុងក្រោយគឺ Tou Thao អាយុ ៣៤ឆ្នាំ ដែលឈរនៅទីនោះ។ វាមិនច្បាស់ទេថាប៉ូលីស ៣នាក់ នេះនឹងជាប់គុកប៉ុន្មានឆ្នាំ ប៉ុន្តែជនល្មើស Derek Chauvin អាចនឹងជាប់គុករយៈពេល ៤០ឆ្នាំ ៕

    គួររំលឹកដែរថា ជនរងគ្រោះជាជនជាតិស្បែកខ្មៅលោក George Floyd ត្រូវបានអតីតប៉ូលីសស្បែកសទាំងនេះ ជ្រុលដៃសម្លាប់នៅក្នុងការតាមចាប់ខ្លួនរឿងចាយក្រដាសប្រាក់ ២០ដុល្លារ ក្លែងក្លាយ ហើយហេតុការណ៍នោះវាបានធ្វើឱ្យមានការតវ៉ាទូទាំងសហរដ្ឋអាមេរិក និងពិភពលោក ទាក់ទងនឹងការរើសអើងពណ៌សម្បុរនៅក្នុងប្រព័ន្ធតុលាការអាមេរិក ខណៈដែលទីក្រុងមួយចំនួនធំរងការបំផ្លាញ ចូលលួច និងអំពើហិង្សាកើតឡើង៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: