អាមេរិកហាមឃាត់មិនឱ្យក្រុមហ៊ុនអាកាសចរណ៍ចិនហោះចូលទឹកដីខ្លួនទេ ដោយសារប្រទេសចិននៅតែមិនទាន់ឱ្យជើងហោះហើរអាមេរិកចូលប្រទេសចិនដែរ
អាជ្ញាធរអាកាសចរណ៍សហរដ្ឋអាមេរិកបានប្រកាសផែនការ ដើម្បីហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍ចិន ពីការហោះហើរចេញនិងចូលទឹកដីសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកនិយាយថា វិធានការណ៍នេះគឺជាការសងសឹកចំពោះការបដិសេធរបស់ចិន ដែលចិនមិនទាន់អនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍អាមេរិកចាប់ផ្តើមហោះហើរចេញចូលប្រទេសចិន។ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន ៤ រួមមាន៖ ក្រុមហ៊ុនអាកាសចរណ៍ Air China និងក្រុមហ៊ុនអាកាសចរណ៍ China Eastern នៅតែបន្តការហោះហើរទៅមក (round-trip)។

នាយកដ្ឋានដឹកជញ្ជូនអាមេរិកនៅថ្ងៃពុធនេះបានប្រកាសថា ក្រុមហ៊ុនដឹកអ្នកដំណើរចិននឹងត្រូវហាមឃាត់មិនឱ្យហោះហើរទៅកាន់សហរដ្ឋអាមេរិកទេ ដោយចាប់ផ្តើមនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។ នាយកដ្ឋាននិយាយថា ប្រទេសចិនបានបដិសេធសំណើរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកក្នុងចាប់ផ្ដើមការហោះហើរឡើងវិញទៅកាន់ប្រទេសចិន ដែលចាប់ផ្តើមនៅដើមខែមិថុនានេះ។ ដូច្នេះការហាមឃាត់គ្នាចុះឡើងចុងក្រោយនេះ នឹងរឹតត្បិតយ៉ាងខ្លាំងដល់ការហោះហើររវាងប្រជាជននៃប្រទេសទាំងពីរ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK