អន្តរជាតិ
អគារក្រុមហ៊ុនដ៏ធំមួយនៅទីក្រុងតូក្យូ ត្រូវបានជនល្មើសមិនស្គាល់មុខគំរាមបំផ្ទុះគ្រាប់បែក
BY autoadmin
June 5, 2020
យោងតាមសារព័ត៌មានជប៉ុន Kyodo News នៅថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០ បាននិយាយថា មានការគំរាមបំផ្ទុះគ្រាប់បែកមួយត្រូវបានធ្វើឡើង ដើម្បីប្រឆាំងនឹងទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Dentsu Inc នៅទីក្រុងតូក្យូ ដោយមានប៉ូលីសបានព័ទ្ធជុំវិញអគារ និងទីតាំងពាណិជ្ជកម្មនៅជិតនោះ។ ប្រភពព័ត៌មានបាននិយាយថា ជនល្មើសបានផ្ញើសារគំរាមភ្ជាប់ជាមួយឈ្មោះរបស់ខ្លួនទៅលើវេបសាយរបស់ក្រុមហ៊ុន។

អគារ Dentsu ដែលមានមូលដ្ឋាននៅក្នុងសង្កាត់ Shiodome និងតំបន់កម្សាន្តនៅជិតឆ្នេរ Tokyo Bay ត្រូវបានគេស្គាល់ជាទូទៅថា ជាប៉មការិយាល័យ មជ្ឈមណ្ឌលផ្សារទំនើប និងសណ្ឋាគារលំដាប់ខ្ពស់។ ក្រុមហ៊ុននៅក្នុងអគាររួមមាន៖ Shiseido Co, ANA Holdings Inc, Nippon Television Network Corp. ហើយសារព័ត៌មាន Kyodo News ក៏មានទីស្នាក់ការធំនៅតំបន់នោះដែរ។


អត្ថបទ៖ លីដា
ប្រភព៖ Kyodo News