ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សហរដ្ឋអាមេរិកនឹងអនុញ្ញាឱ្យមានជើងហោះហើរ ចេញនិងចូល មកពីប្រទេសចិន​ ២ដង ក្នុងមួយសប្ដាហ៍

    BY autoadmin June 6, 2020
    សហរដ្ឋអាមេរិកនឹងអនុញ្ញាឱ្យមានជើងហោះហើរ ចេញនិងចូល មកពីប្រទេសចិន​ ២ដង ក្នុងមួយសប្ដាហ៍

    ក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិកនិយាយថា ខ្លួននឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ដឹកអ្នកដំណើរចិនអាចចេញចូលសហរដ្ឋអាមេរិកបាន ២ដង មួយសប្តាហ៍។ វាកើតឡើងបន្ទាប់ពីទីក្រុងប៉េកាំងបានប្រកាសថា ខ្លួននឹងបន្ធូរបន្ថយការរឹតបន្តឹងការហោះហើរ តាមរយៈការអនុញ្ញាតឱ្យក្រុមហ៊ុនដឹកជញ្ជូនបរទេសកាន់តែច្រើន អាចហោះហើរទៅកាន់ប្រទេសចិន។

    ប៉ុន្តែយ៉ាងណានៅថ្ងៃពុធនេះទីក្រុងវ៉ាស៊ីនតោនបានចេញបញ្ជាឱ្យផ្អាកសេវាកម្មដឹកអ្នកដំណើរទាំងអស់របស់ក្រុមហ៊ុនដឹកជញ្ជូនចិនទៅកាន់សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១៦ ខែមិថុនា ដោយសារប្រទេសចិននៅមិនទាន់បើកទ្វារការហោះហើរសម្រាប់ជើងហោះហើរអាមេរិក។ នាយកដ្ឋានដឹកជញ្ជូនអាមេរិកនិយាយថា ខ្លួនអាចនឹងប្ដូរការសម្រេចចិត្តនេះ ប៉ុន្តែនឹងមើលខាងប្រទេសចិនសិន ថាបានធ្វើឱ្យប្រសើរឡើងសម្រាប់អាមេរិកឬយ៉ាងណា៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: