អន្តរជាតិ

ចំនួនទារកទើបនឹងកើតនៅក្នុងប្រទេសជប៉ុនបានធ្លាក់ចុះយ៉ាងគំហុក ដោយមានទារកកើតត្រឹមតែ ៨៦៥,២៣៤ នាក់ នៅឆ្នាំ២០១៩

BY
autoadmin
June 6, 2020

ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញកាលពីថ្ងៃសុក្រថា ចំនួនទារកកើតនៅប្រទេសជប៉ុនបានបន្តធ្លាក់ចុះក្នុងកម្រិតទាបបំផុត ដោយក្នុងឆ្នាំ២០១៩ មានទារកកើតតែ ៨៦៥,២៣៤នាក់ ដែលធ្លាក់ចុះប្រមាណ ៥៣,០០០នាក់ ពីឆ្នាំមុនមួយទៀត។ នេះជាលើកទីមួយហើយដែលចំនួនទារកទើបនឹងកើតប្រចាំឆ្នាំបានធ្លាក់ចុះក្រោម ៩០០,០០០នាក់ ខណៈដែលចំនួនកូនសរុបជាមធ្យមដែលស្រីម្នាក់អាចនឹងពពោះនៅក្នុងជីវិតរបស់គាត់ ធ្លាក់ចុះត្រឹម ១.៣៦ នាក់ ដោយធ្លាក់ចុះ ០.០៦ពិន្ទុ។

ទន្ទឹមនឹងនេះចំនួនអ្នកស្លាប់ក្នុងឆ្នាំនេះមានចំនួន ១,៣៨១,០៩៨នាក់ ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីចុងសង្គ្រាមលោកលើកទី២។ ជាលទ្ធផលចំនួនមរណភាពមានច្រើនជាងចំនួនទារកកើតថ្មីៗរហូតដល់ទៅ ៥១៥,៨៦៤នាក់ ក្នុងមួយឆ្នាំ២០១៩។ មានតែអាណាខេត្តអូគីណាវ៉ា ដែលបានកត់ត្រាអត្រាមានកូនសរុបខ្ពស់បំផុតគឺ ១.៨២ ក្នុងមួយគ្រួសារ និងជាខេត្តតែមួយគត់ដែលឃើញមានកំណើតថ្មីៗច្រើនជាងការស្លាប់៕

អត្ថបទ៖ លីដា
ប្រភព៖ Japan Times

Share This Post: