អន្តរជាតិ

សិង្ហបុរីគ្រោងនឹងបង្កើតឧបករណ៍ដាក់តាមខ្លួនពលរដ្ឋគ្រប់រូប ដើម្បីតាមដាននិងផ្តល់សញ្ញាអាសន្នអំពីមេរោគកូវីដ ១៩

BY
autoadmin
June 6, 2020

ហុងកុង៖ សារព័ត៌មាន bangkokpost បានរាយការណ៍ថា សិង្ហបុរីគ្រោងនឹងបង្កើតឧបករណ៍ ដែលអាចបំពាក់លើខ្លួនមនុស្ស និងអាចផ្តល់ព័ត៌មានអំពីមនុស្សដែលមានការពាក់ព័ន្ធជាមួយនឹងអ្នកជំងឺកូវីដ ១៩ ឬក្រុមមនុស្សដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគកូវីដ ១៩ ជាដើម។ ប្រសិនបើឧបករណ៍ថ្មីនេះត្រូវបានគេបង្កើតឡើងដោយជោគជ័យមែន រដ្ឋាភិបាលសិង្ហបុរីនឹងចែកជូនពលរដ្ឋខ្លួនប្រមាណជា ៥,៧ លាននាក់ដោយឥតគិតថ្លៃតែម្តង ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដឲ្យនៅកម្រិតទាបបំផុត។

គេនៅចាំបានថា កន្លងមកសិង្ហបុរីធ្លាប់បានបង្កើតកម្មវិធីក្នុងទូរស័ព្ទម្តងរួចហើយដើម្បីឲ្យពលរដ្ឋខ្លួនអាចដឹងថា នៅទីណាកំពុងមានមេរោគឆ្លង ឬក្រុមមនុស្សប្រភេទណាដែលកំពុងរងនូវការចម្លងមេរោគជាដើម តែយ៉ាងណាក្តីកម្មវិធីនេះហាក់មិនសូវមានប្រសិទ្ធភាពឡើយ ហើយក្រោយមកប្រជាពលរដ្ឋក៏ឈប់ប្រើប្រាស់វាតែម្តង។ យ៉ាងណាក្តី ឧបករណ៍ពិសេសដូចបានជម្រាបជូនខាងលើនេះ ត្រូវបានគេរំពឹងថានឹងមានប្រសិទ្ធភាពខ្ពស់ជាកម្មវិធីក្នុងទូរស័ព្ទតែវាត្រូវការពេលយូរបន្តិចទើបអាចបង្កើតបាន៕

អត្ថបទ៖ ភក្តី

ប្រភព៖ bangkokpost

Share This Post: