អន្តរជាតិ

WHO ណែនាំឱ្យពាក់ម៉ាស់ នៅតាមកន្លែងមនុស្សច្រើនដែលពិបាករក្សាគម្លាត

BY
autoadmin
June 6, 2020

អង្គការសុខភាពពិភពលោកបានធ្វើបច្ចុប្បន្នភាពលើគោលការណ៍ណែនាំអំពីជំងឺ COVID-19 របស់ខ្លួន ដើម្បីណែនាំឱ្យមានការប្រើប្រាស់ម៉ាស់នៅតាមតំបន់ដែលជំងឺកំពុងរាលដាលខ្លាំង និងពិបាកក្នុងការរក្សាគម្លាត។ រំលឹកដែរថា WHO កាលពីលើកមុនបាននិយាយថា មិនមានភ័ស្តុតាងបញ្ជាក់ថាមនុស្សធម្មតាអាចការពារខ្លួនពីការឆ្លងរោគតាមរយៈការពាក់ម៉ាស់នោះទេ ប៉ុន្តែពេលនេះទើបតែសម្រេចថាគួរប្រើ។ លោក Tedros Adhanom Ghebreyesus អគ្គនាយក WHO បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវកាលពីថ្ងៃសុក្រថា ការធ្វើបច្ចុប្បន្នភាពគឺផ្អែកលើភស្តុតាងដែលកំពុងវិវត្តថ្មីៗ។

លោក Tedros Adhanom Ghebreyesus មានប្រសាសន៍ថា ឥឡូវនេះអង្គការសុខភាពពិភពលោកផ្តល់យោបល់ដល់រដ្ឋាភិបាលឱ្យលើកទឹកចិត្តដល់សាធារណជនទូទៅ ដើម្បីឱ្យពលរដ្ឋពាក់ម៉ាស់នៅកន្លែងមានការឆ្លងរាលដាល និងពិបាកធ្វើការរក្សាគម្លាត ដូចជានៅលើការដឹកជញ្ជូនសាធារណៈ និងនៅក្នុងហាងអាហារ។ ប៉ុន្តែគាត់ក៏បាននិយាយផងដែរថា ម៉ាស់តែមួយមុខនឹងមិនអាចការពារមនុស្សពីជំងឺបានឡើយ ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាគម្លាត និងអនាម័យដៃ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: