ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមប្រឆាំងកុបកម្មនៅអាមេរិកចំនួន ៥៧នាក់ បានដាក់ពាក្យលាឈប់ទាំងអស់គ្នា ក្រោយមានករណីសមាជិកក្នុងក្រុម បានរុញលោកតាម្នាក់ឱ្យផ្ងារក្រោយបែកក្បាល

    BY autoadmin June 6, 2020
    ក្រុមប្រឆាំងកុបកម្មនៅអាមេរិកចំនួន ៥៧នាក់ បានដាក់ពាក្យលាឈប់ទាំងអស់គ្នា ក្រោយមានករណីសមាជិកក្នុងក្រុម បានរុញលោកតាម្នាក់ឱ្យផ្ងារក្រោយបែកក្បាល

    នៅពេលដែលបាតុកម្មនៅតែបន្តនៅទូទាំងសហរដ្ឋអាមេរិក ជុំវិញការស្លាប់របស់លោក George Floyd ថ្មីៗនេះមានហេតុការណ៍យ៉ាងរន្ធត់ថ្មីមួយទៀត ដោយក្រុមប្រឆាំងកុបកម្មនៅទីក្រុងបាហ្វហ្វាឡូ (Buffalo) នៃរដ្ឋញូវយ៉ក បានច្រានលោកតាចំណាស់ម្នាក់ឈ្មោះថា Martin Gugino អាយុ ៧៥ឆ្នាំ ឱ្យផ្ងារក្រោយបែកក្បាលហូរឈាមនៅនឹងកន្លែង កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ។ វីដេអូនៃការរុញច្រានរបស់ប៉ូលីសប្រឆាំងកុបកម្មទៅលើលោកតាចំណាស់ បានល្បីសុះសាយពេញអ៉ីនធឺណេត ដែលនាំឱ្យឈានទៅដល់ការព្យួរការងារ និងស៊ើបអង្កេតលើប៉ូលីសកុបកម្មចំនួន ២នាក់ ហើយខណៈពេលនេះក្រុមប្រឆាំងកុបកម្មចំនួន ៥៧នាក់ បានដាក់ពាក្យលាឈប់ពីតួនាទីទាំងអស់។

    បើយោងទៅតាមប្រភព Daily Mail បាននិយាយថា ពួកគេទាំង ៥៧នាក់ បានដាក់ពាក្យលាឈប់ពីតួនាទីជាក្រុមប្រឆាំងកុបកម្ម ប៉ុន្តែមិនបានឈប់ពីនាយកដ្ឋាន​ប៉ូ​លី​សទីក្រុងបាហ្វហ្វាឡូនោះទេ។ ពួកគេដាក់ពាក្យលាឈប់ដោយសារឈរនៅខាងប៉ូលីស ២ នាក់ផ្សេងទៀត ដែលកំពុងស្ថិតក្រោមការព្យួរការងារ និងស៊ើបអង្កេតទាក់ទងនឹងបទឧក្រិដ្ឋ ដែលបណ្ដាលឱ្យលោកតាបែកក្បាល។ ចំពោះករណីបែកក្បាលរបស់លោកតាចំណាស់ ដំបូងឡើយខាងនាយកដ្ឋានបានចេញសេចក្ដីប្រកាសថាគាត់ដួលខ្លួនឯង ប៉ុន្តែក្រោយពេលវីដេអូបែកធ្លាយទើបគេរកឃើញថា ប៉ូលីសចំនួន ២នាក់ មានជាប់ទាក់ទងនឹងការរុញច្រានគាត់ឱ្យផ្ងារក្រោយបែកក្បាលនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Daily Mail

    Share This Post: