ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឆ្កែស្មោះត្រង់មួយក្បាលអង្គុយរង់ចាំម្ចាស់នៅលើស្ពានមួយកន្លែងអស់រយៈពេល ៥ ថ្ងៃ បន្ទាប់ពីម្ចាស់របស់វាបានលោតសម្លាប់ខ្លួនពីលើស្ពាននោះ

    BY autoadmin June 9, 2020
    ឆ្កែស្មោះត្រង់មួយក្បាលអង្គុយរង់ចាំម្ចាស់នៅលើស្ពានមួយកន្លែងអស់រយៈពេល ៥ ថ្ងៃ បន្ទាប់ពីម្ចាស់របស់វាបានលោតសម្លាប់ខ្លួនពីលើស្ពាននោះ

    ចិន៖ សត្វឆ្កែដ៏ស្មោះត្រង់មួយក្បាលត្រូវបានគេប្រទះឃើញអង្គុយរងចាំម្ចាស់របស់វានៅលើស្ពានមួយកន្លែងអស់រយៈពេល ៥ ថ្ងៃ ក្រោយពេលដែលម្ចាស់របស់វាបានលោតសម្លាប់ខ្លួនពីលើស្ពានមួយនោះ។ បើតាមសារព័ត៌មាន shanghaiist បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅលើស្ពានឆ្លងកាត់ទន្លេ Yangtze ក្នុងក្រុងវូហាន​ ប្រទេសចិន។ ប្រភពដដែលនេះបានបន្តថា កាលពីថ្ងៃទី ៣០ ខែ ឧសភាកន្លងទៅនេះមានពលរដ្ឋចិនម្នាក់បានដើរមកលើស្ពានជាមួយនឹងសត្វឆ្កែមួយក្បាលនេះ ហើយបន្តិចក្រោយមកម្ចាស់ឆ្កែក៏បានលោតចុះពីលើស្ពានសម្លាប់ខ្លួនតែម្តង។

    ក្រោយការបាត់ខ្លួនរបស់ម្ចាស់ សត្វឆ្កែនៅតែបន្តរងចាំម្ចាស់នៅកន្លែងដែលគាត់បានលោតនោះអស់រយៈពេល ៥ ថ្ងៃ។ ដោយឃើញហេតុការណ៍នេះ មានបុរសម្នាក់ឈ្មោះ Xu បានសម្រេចនាំយកសត្វឆ្កែនេះទៅចិញ្ចឹមនៅផ្ទះរបស់គាត់ តែថ្មីៗនេះលោក Xu បានបង្ហោះសារនៅក្នុងបណ្តាញសង្គមថា ចាប់តាំងពីគាត់បានយកសត្វឆ្កែមកដល់ផ្ទះ សត្វឆ្កែមិនព្រមស៊ីអាហារអ្វីទាល់តែសោះ ហើយពេលនេះវាបានរត់ចេញពីផ្ទះគាត់បាត់ទៅទៀត។ តាមការសង្កេតមើលលើសភាពរបស់សត្វឆ្កែគឺវានៅស្រលាញ់ម្ចាស់របស់វានិងស្វែងរកម្ចាស់វាជានិច្ចដោយមិនដឹងថាម្ចាស់វាបានស្លាប់បានហើយនោះទេ ហើយឆ្កែមួយក្បាលនេះត្រូវបានគេចាត់ទុកជាឆ្កែដែលស្មោះត្រង់នឹងម្ចាស់បំផុតផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ shanghaiist

     

     

    Share This Post: