ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីក្រុងបាងកកនឹងកំណត់ចំនួនសិស្សចូលរៀនវិញ ដោយក្នុងមួយសាលាអាចមានសិស្ស ៤០០នាក់ និងមួយថ្នាក់អាចមានសិស្ស ២០នាក់ ប៉ុណ្ណោះ

    BY autoadmin June 9, 2020
    ទីក្រុងបាងកកនឹងកំណត់ចំនួនសិស្សចូលរៀនវិញ ដោយក្នុងមួយសាលាអាចមានសិស្ស ៤០០នាក់ និងមួយថ្នាក់អាចមានសិស្ស ២០នាក់ ប៉ុណ្ណោះ

    សាលារៀននានានៅទីក្រុងបាងកក នឹងត្រូវកាត់បន្ថយចំនួនសិស្សឱ្យមានត្រឹមតែ ២០នាក់ ក្នុងមួយថ្នាក់ ហើយមានសិស្សយ៉ាងច្រើន ៤០០នាក់ ក្នុងមួយសាលាប៉ុណ្ណោះ ដើម្បីធានាបាននូវការរក្សាគម្លាត និងការពារការឆ្លងជំងឺ COVID-19។ គួរឱ្យដឹងដែរថា មានសាលាចំនួន ៤៣៧ ស្ថិតក្រោមការត្រួតពិនិត្យពីរដ្ឋបាលក្រុងបាងកក ឬហៅកាត់ថា BMA ។ ចំពោះសាលារៀនដែលមានសិស្សច្រើនជាង ៤០០នាក់ នឹងត្រូវការចែកសិស្សជាពីរក្រុម ឬច្រើនក្រុម ហើយទៅរៀនថ្ងៃផ្សេងគ្នា ដើម្បីប្រាកដថាមិនមានសិស្សច្រើនជាង ៤០០នាក់ ស្ថិតនៅក្នុងសាលារៀនឡើយ។

    សាលារៀនធំៗដែលមានសិស្សច្រើនជាង ៨០០នាក់ នឹងអនុញ្ញាតឱ្យតែសិស្សថ្នាក់មត្តេយ្យ និងថ្នាក់បឋមសិក្សាចូលរៀនប៉ុណ្ណោះ។ ខណៈពេលនេះ BMA នៅកំពុងព្យាយាមសិក្សានូវអ្វីដែលត្រូវធ្វើចំពោះសិស្សកម្រិតខ្ពស់ ឬអាចនិយាយបានថាពួកគេត្រូវរៀនតាមអ៉ីនធឺណេត។ វិធានការអនាម័យតឹងរឹងក៏នឹងត្រូវឱ្យមានចាំបាច់នៅតាមសាលារៀន ដោយមានការសម្អាតជាញឹកញាប់ជាដើម។ តាមសាលានឹងមិនត្រូវឱ្យមានការប្រើម៉ាស៊ីនត្រជាក់នោះទេ ប៉ុន្តែជាសំណាងមួយផងដែរ ដែលខែនេះវាចាប់ផ្ដើមមានភ្លៀង៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្ដិ៍

    Share This Post: