WHO និយាយថា ជំងឺរាតត្បាតបានឆ្លងរាលដាលកាន់តែអាក្រក់ ខណៈការឆ្លងប្រចាំថ្ងៃបានកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន
ប្រធានអង្គការសុខភាពពិភពលោកព្រមានថា ជំងឺរាតត្បាតបានឆ្លងរាលដាលកាន់តែអាក្រក់ទៅៗនៅទូទាំងពិភពលោក ជាមួយនឹងចំនួនករណីថ្មីៗប្រចាំថ្ងៃហក់ឡើងខ្ពស់ក្នុងចំនួនជាកំណត់ត្រា។ អគ្គនាយករង WHO លោក Tedros Adhanom Ghebreyesus បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា ស្ថានភាពនៅអឺរ៉ុបកំពុងមានភាពប្រសើរឡើង ប៉ុន្តែកន្លែងផ្សេងទៀតនៅទូទាំងពិភពលោកកាន់តែអាក្រក់ទៅៗ។ គិតត្រឹមថ្ងៃអាទិត្យតែមួយមានករណីចំនួន ១៣៦,០០០ ត្រូវបានរាយការណ៍ពីទូទាំងសកលលោក ហើយវាជាចំនួនខ្ពស់បំផុតក្នុងមួយថ្ងៃ។

លោក Michael Ryan ប្រធានផ្នែកសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោក ក៏បានឆ្លើយតបសំណួរជុំវិញការសម្រេចចិត្តរបស់រដ្ឋាភិបាលប្រេស៊ីល ដែលនឹងមិនធ្វើបច្ចុប្បន្នភាពចំនួនករណីនិងអ្នកស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសខ្លួនទៀតទេ។ ដោយលោក Michael Ryan បាននិយាយថា ទិន្នន័យរបស់ប្រទេសប្រេស៊ីលត្រូវបានគេលម្អិតយ៉ាងល្អរហូតមកដល់ពេលនេះ ហើយអង្គការសុខភាពពិភពលោកសង្ឃឹមថាប្រេស៊ីលនឹងបន្តកិច្ចការនេះទៀត៕



អត្ថបទ៖ លីដា
ប្រភព៖ NHK