ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង្គការសុខភាព​ពិភពលោកនិយាយថា ៤០% នៃអ្នកឆ្លងជំងឺកូវីដ១៩ គឺឆ្លងពីអ្នកមិនចេញរោគសញ្ញា

    BY autoadmin June 10, 2020
    អង្គការសុខភាព​ពិភពលោកនិយាយថា ៤០% នៃអ្នកឆ្លងជំងឺកូវីដ១៩ គឺឆ្លងពីអ្នកមិនចេញរោគសញ្ញា

    អង្គការសុខភាពពិភពលោកនិយាយថា ការសិក្សាបានបង្ហាញថាប្រហែលជា ៤០% នៃការឆ្លងជំងឺ COVID-19 គឺឆ្លងបន្ដមកពីអ្នកជំងឺដែលមិនចេញរោគសញ្ញា។ ប្រធានកម្មវិធីភាពបន្ទាន់ផ្នែកសុខភាពរបស់ WHO លោក Michael Ryan និងប្រធានបច្ចេកទេសសម្រាប់ការឆ្លើយតបនឹងវីរុសកូរ៉ូណាអ្នកស្រី Maria Van Kerkhove បានលាតត្រដាងរឿងនេះ នៅអំឡុងសំណួរនិងចម្លើយនៅលើបណ្តាញសង្គមកាលពីថ្ងៃអង្គារ។

    អ្នកស្រី Maria Van Kerkhove បានឱ្យដឹងថា អ្នកជំងឺដែលមិនចេញរោគសញ្ញាក៏អាចចម្លងមេរោគបានដែរ ហើយទំហំនៃការឆ្លងក៏មិនខុសពីអ្នកមានរោគសញ្ញាដូចគ្នា។ អ្នកស្រីបានណែនាំប្រជាជននៅតំបន់ដែលមានការឆ្លងរាលដាលខ្លាំងឱ្យមានការពាក់ម៉ាស់ពេលនៅក្រៅ នៅពេលដែលពួកគេមិនអាចអនុវត្តការរក្សាគម្លាតបាន។

    ចំណែកលោក Michael Ryan បានកត់សម្គាល់ថា ករណីជាច្រើនចុងក្រោយត្រូវបានគេរកឃើញនៅក្លឹបហាត់ប្រាណ និងខារ៉ាអូខេនៅប្រទេសជប៉ុន។ គាត់បានចង្អុលបង្ហាញថា​ ជំងឺនេះមាននៅក្នុងបំពង់ផ្លូវដង្ហើមផ្នែកខាងលើជិតនឹងមាត់ ដែលមិនដូចមេរោគ MERS និង SARS ទេ។ គាត់បានបន្ថែមទៀតថា វីរុសអាចចម្លងបាននៅពេលអ្នកមេរោគនិយាយខ្លាំងៗ ឬដកដង្ហើមធំ អំឡុងពេលហាត់ប្រាណពិបាកៗ ដូច្នេះការចម្លងនឹងកើតមានឡើង៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: