ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងជើងព្រមានសហរដ្ឋអាមេរិកថា កុំចេះដឹងរឿងផ្ទៃក្នុងគេពេក ដោះស្រាយតែរឿងក្នុងផ្ទះខ្លួនឯងសិនទៅ

    BY autoadmin June 11, 2020
    កូរ៉េខាងជើងព្រមានសហរដ្ឋអាមេរិកថា កុំចេះដឹងរឿងផ្ទៃក្នុងគេពេក ដោះស្រាយតែរឿងក្នុងផ្ទះខ្លួនឯងសិនទៅ

    កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះបានស្តីបន្ទោសសហរដ្ឋអាមេរិកចំពោះការជ្រៀតជ្រែកកិច្ចការរបស់អន្តរកូរ៉េ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានសម្តែងការខកចិត្តចំពោះការសម្រេចចិត្តរបស់ក្រុងព្យុងយ៉ាងក្នុងការកាត់ផ្តាច់រាល់បណ្តាញទំនាក់ទំនងជាមួយកូរ៉េខាងត្បូង។ លោក Kwon Jong-gun អគ្គនាយកនៃក្រសួងការបរទេសកូរ៉េខាងជើងបានព្រមានថា សហរដ្ឋអាមេរិកយកល្អគិតតែរឿងខ្លួនឯង ដោយមិនគួរជ្រៀតជ្រែកក្នុងបញ្ហាអន្តរកូរ៉េនោះទេ ប្រសិនបើចង់ជៀសវាងផលវិបាកអាក្រក់ទៅថ្ងៃមុខ។

    នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានផ្លូវការកណ្តាលកូរ៉េខាងជើងលោក Kwon Jong-gun បាននិយាយថា ទំនាក់ទំនងអន្តរកូរ៉េពិតជាបញ្ហារវាងកូរ៉េទាំង២ ហើយគ្មាននរណាម្នាក់មានសិទ្ធិបដិសេធអ្វីទាំងអស់។ មន្ត្រីរូបនោះបាននិយាយថា ប្រសិនបើសហរដ្ឋអាមេរិកមិនចង់ប្រឈមមុខនឹងរឿងដ៏គួរឱ្យភ័យខ្លាចទេ គួរតែបិទមាត់ ហើយដោះស្រាយបញ្ហាក្នុងផ្ទះខ្លួនឯងជាមុនសិនទៅ។ ការកត់សម្គាល់នេះធ្វើឡើងបន្ទាប់ពីមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកមានការខកចិត្តចំពោះសកម្មភាពថ្មីៗរបស់កូរ៉េខាងជើង៕

    អត្ថបទ៖ លីដា
    ប្រភព៖ KBS

    Share This Post: