អាមេរិកជំរុញឲ្យក្រុមបាតុករតវ៉ាក្នុងករណីស្លាប់របស់លោក George Floyd ទៅធ្វើតេស្តរកមេរោគកូវីដ ១៩
សហរដ្ឋអាមេរិក៖ ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានអំពាវនាវឲ្យពលរដ្ឋអាមេរិក ដែលជាសកម្មជនតវ៉ាប្រឆាំងជាមួយនឹងរដ្ឋាភិបាលទាំងអស់គួរតែទៅធ្វើតេស្តរកមេរោគកូវីដ ១៩ ឬនៅដាច់ដោយឡែក ១៤ សិន ដើម្បីតាមសុខភាពរបស់ពួកគេ ព្រោះកន្លងមកពួកគេបានជួបជុំគ្នាយ៉ាងច្រើនកកកុញដោយមិនរក្សាគំលាតសង្គមទាល់តែសោះ ហើយឥវិយាបទនេះគឺបង្កឲ្យមានហានិភ័យខ្ពស់ណាស់ក្នុងការចម្លងមេរោគកូវីដ ១៩។

គួររម្លឹកជូនថា ការអំពាវខាងលើនេះត្រូវបានធ្វើឡើងបន្ទាប់ពីពេលថ្មីៗនេះ មានពលរដ្ឋអាមេរិកប្រមាណជា ២ លាននាក់បានធ្វើបាតុកម្មរួមគ្នានៅតាមបណ្តារដ្ឋនិងក្រុងសំខាន់ៗមួយចំនួនរបស់អាមេរិក ដែលបាតុកម្មលើកនេះត្រូវបានគេមើលឃើញថាជាបាតុកម្មមានមនុស្សចូលរួមច្រើនបំផុតផងដែររាប់ចាប់តាំងពីមានការស្លាប់របស់បុរសអាមេរិកស្បែកខ្មៅ George Floyd មក។
យ៉ាងណាក្តី ពលរដ្ឋមេរិកដែលជាសកម្មជនតវ៉ាជាមួយនឹងរដ្ឋាភិបាលទាំងអស់នោះ ហាក់មិនខ្លាចញញើតនឹងការឆ្លងមេរោគកូវីដ ១៩ ទាល់តែសោះ បើទោះបីជាពួកគេដឹងថាសកម្មភាពរបស់ពួកគេអាចប្រឈមនឹងការចម្លងមេរោគរវាងគ្នានឹងគ្នាយ៉ាងឆាប់រហ័សក៏ដោយ។ ផ្ទុយទៅវិញ ពួកគេបាននាំគ្នាចុះថ្នល់ធ្វើបាតុកម្មច្រើនឡើងៗ ខណៈតួលេខអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងទឹកដីអាមេរិកក៏បន្តកើនឡើងរាល់ថ្ងៃផងដែរ៕

អត្ថបទ៖ភក្តី
ប្រភព៖channelnewsasia