ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុនគ្រោងបន្ធូរបន្ថយការរឹតត្បឹតលើការធ្វើដំណើរ ដោយអនុញ្ញាតឱ្យបរទេសចូលមកប្រទេសខ្លួនក្នុងមួយថ្ងៃចំនួន ២៥០នាក់

    BY autoadmin June 11, 2020
    ជប៉ុនគ្រោងបន្ធូរបន្ថយការរឹតត្បឹតលើការធ្វើដំណើរ ដោយអនុញ្ញាតឱ្យបរទេសចូលមកប្រទេសខ្លួនក្នុងមួយថ្ងៃចំនួន ២៥០នាក់

    ប្រភពពីរដ្ឋាភិបាលបាននិយាយថា ជប៉ុនគ្រោងនឹងបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរ ដោយអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសប្រមាណ ២៥០នាក់ ក្នុងមួយថ្ងៃ មកពីអូស្ត្រាលី នូវែលសេឡង់ ថៃ និងវៀតណាម អាចចូលមកកាន់ប្រទេសរបស់ខ្លួនបាន។ ប្រភពបាននិយាយថា ជប៉ុនមានបំណងណែនាំកូតាថ្មីនៅរដូវក្តៅនេះ ដោយនឹងត្រូវអនុវត្តដំបូងចំពោះអ្នកជំនួញដូចជា៖ នាយកប្រតិបត្តិ និងវិស្វករជាដើម។

    បច្ចុប្បន្ននេះប្រទេសនិងតំបន់ចំនួន ១១១ ត្រូវបានហាមឃាត់មិនឱ្យចូលមកកាន់ប្រទេសជប៉ុននោះទេ សូម្បីតែអ្នកដំណើរដែលបានធ្វើដំណើរទៅកាន់ប្រទេសដែលមានការហាមឃាត់ទាំងនោះ នៅក្នុងរយៈពេល ២ សប្ដាហ៍ចុងក្រោយ ក៏ប្រទេសជប៉ុនមិនទទួលនោះដែរ។ ជប៉ុនក៏នឹងធ្វើតេស្ដរកមេរោគ COVID-19 ចំពោះអ្នកដែលចាកចេញពីជប៉ុន ដើម្បីធានាថាពួកគេមិនមានជំងឺ COVID-19 ជាប់ខ្លួន។ ជប៉ុនជ្រើសរើសយកប្រទេសទាំង ៤ នៅក្នុងជំហានដំបូងរបស់ខ្លួន ដោយសារប្រទេសទាំងនេះមានការគ្រប់គ្រងជំងឺ COVID-19 ល្អប្រសើរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Kyodo News

    Share This Post: