ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុនគ្រោងដាក់ចេញកម្មវិធីតាមដានការឆ្លងមេរោគកូវីដ១៩ នៅសប្ដាហ៍ក្រោយនេះ

    BY autoadmin June 13, 2020
    ជប៉ុនគ្រោងដាក់ចេញកម្មវិធីតាមដានការឆ្លងមេរោគកូវីដ១៩ នៅសប្ដាហ៍ក្រោយនេះ

    ក្រសួងសុខាភិបាលជប៉ុនគ្រោងនឹងដាក់ចេញនូវកម្មវិធីតាមដានការឆ្លងជំងឺ COVID-19 យ៉ាងលឿនបំផុតនៅដើមសប្តាហ៍ក្រោយ ដោយបានបង្ហាញពីគ្រោងការនេះកាលពីថ្ងៃសុក្រម្សិលមិញ។ យោងតាមការចុះផ្សាយរបស់ NHK បាននិយាយថា សូហ្វវែរ (software) នេះត្រូវបានរចនាឡើងដើម្បីកត់ត្រាទិន្នន័យតាមរយៈស្មាតហ្វូន ដោយអ្នកប្រើប្រាស់កម្មវិធីនេះនិងអ្នកប្រើម្ខាងទៀត អាចតាមដានស្ថានភាពគ្នាបាន។

    អ្នកដែលបានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 ត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះព័ត៌មានរបស់ពួកគេ។ សេចក្តីជូនដំណឹងនៃការឆ្លងរបស់អ្នកជំងឺមុនៗ នឹងត្រូវបានផ្ញើទៅកាន់អ្នកប្រើប្រាស់ផ្សេងទៀត ដែលធ្លាប់ស្ថិតក្នុងចម្ងាយមួយម៉ែត្រពីគាត់ក្នុងរយៈពេលយ៉ាងតិច ១៥នាទី នៅអំឡុងពេល១៤ថ្ងៃចុងក្រោយ។

    ប្រសិនបើអ្នកដែលទទួលដំណឹងអំពីការនៅជិតអ្នកជំងឺមុនៗ គាត់មានចេញរោគសញ្ញាគ្រុនក្តៅ ឬរោគសញ្ញាផ្សេងទៀត កម្មវិធីតាមដាននោះនឹងបង្ហាញគ្លីនិកដែលនៅជិតបំផុតដើម្បីស្វែងរកដំបូន្មាន។ មន្ត្រីក្រសួងនិយាយថា ដើម្បីការពារភាពឯកជនរបស់ប្រជាជន កម្មវិធីនេះនឹងមិនកត់ត្រាទិន្នន័យទីតាំងស្មាតហ្វូនទេ។ ពួកគេក៏និយាយផងដែរថា អ្នកប្រើប្រាស់ក៏នឹងមិនដឹងឈ្មោះអ្នកដែលជំងឺកូវីដ១៩ ទាំងនោះដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: