សូមប្រុងប្រយ័ត្ន! ជប៉ុនរាយការណ៍ថា ករណីកូវីដ១៩ ថ្មីៗរបស់ខ្លួន ឆ្លងចេញពីហាងកាហ្វេនិងខារ៉ាអូខេ
អាជ្ញាធរសុខាភិបាលនៅហុកកៃដូ កោះភាគខាងជើងរបស់ប្រទេសជប៉ុន បានរាយការណ៍ពីការឆ្លងជំងឺ COVID-19 រាប់សិបករណី ដែលចេញពីហាងកាហ្វេមានបន្ទប់ខារ៉ាអូខេនៅពីក្នុង។ របាយការណ៍បាននិយាយថា អតិថិជននិងបុគ្គលិកចំនួន ៤១នាក់ បានឆ្លងជំងឺ COVID-19 ចេញពីហាងកាហ្វេចំនួន ១៨ នៅក្នុងទីក្រុង Sapporo និងតំបន់ជុំវិញនោះ ដោយមានហាងកាហ្វេចំនួន ២ នៅរបស់ទីក្រុង Sapporo គឺជាទីតាំងនៃការឆ្លងជាចង្កោម។

មន្ត្រីសុខាភិបាលក្រុងនិយាយថា ពួកគេធ្លាប់បានយល់ពីហានិភ័យការឆ្លងជំងឺពីក្លឹបខារ៉ាអូខេ ដូច្នេះពួកគេបានស្នើសុំឱ្យបិទក្លឹបទាំងនោះជាបណ្តោះអាសន្ន ប៉ុន្តែមិនបានគិតដល់ពីហានិភ័យដែលពាក់ព័ន្ធនឹងហាងកាហ្វេដែលមានបន្ទប់ខារ៉ាអូខេពីក្នុងនោះទេ។ អាជ្ញាធរទីក្រុងនិងអាណាខេត្តកំពុងអំពាវនាវឱ្យអាជីវកម្មទាំងនេះអនុវត្តវិធានការអនាម័យយ៉ាងតឹងរឹង ដើម្បីការពារការឆ្លងបន្ថែមទៀត។
អាជ្ញាធរក៏កំពុងជំរុញឱ្យពលរដ្ឋរក្សាគម្លាត និងពាក់ម៉ាស់មុខនៅពេលច្រៀង។ ពួកគេក៏និយាយផងដែរថា ការបញ្ចេញខ្យល់ចេញចូលល្អគឺមានសារៈសំខាន់ណាស់ ហើយហាងកាហ្វេគួរតែមានមេក្រូច្រើន និងសម្អាតពួកវាឱ្យបានញឹកញាប់។ អាជ្ញាធរបានស្នើសុំឱ្យអាជីវកម្មដែលរងផលប៉ះពាល់ផ្តល់ព័ត៌មានលម្អិតរបស់អតិថិជន ដើម្បីឱ្យអាជ្ញាធរអាចធ្វើការទំនាក់ទំនង ដើម្បីបញ្ឈប់មេរោគពីការរីករាលដាលបន្ថែមទៀត៕


អត្ថបទ៖ លីដា
ប្រភព៖ NHK