កីឡា

លោក Alex Ferguson ក្រោកពីសន្លប់វិញហើយ ប៉ុន្ដែស្ថិតនៅក្នុងក្រោមការតាមដានរបស់គ្រូពេទ្យ

BY
Khmernote Media
May 8, 2018

លោក Sir Alex Ferguson បានក្រោកពីសន្លប់វិញហើយបង្ហាញអាការៈធូរស្រាលជាងមុន បន្ទាប់ពីអតីតគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United រូបនេះត្រូវបានគ្រូពេទ្យធ្វើការវះកាត់ភ្លាមៗក្រោយពេលលោក Alex Ferguson មានឈាមកក់នៅក្នុងខួរក្បាល។

អតីតគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United រូបនេះកំពុងត្រូវបានគ្រូពេទ្យតាមដានស្ថានភាពជំងឺរបស់រូបលោកនៅឡើយ ប៉ុន្ដែបន្ទាប់ពីលោក Alex Ferguson ងើបពីសន្លប់​ គាត់បានក្រោកអង្គុយនិយាយជាមួយនឹងក្រុមគ្រួសារនិងមិត្តភកិ្តរបស់លោកនៅឯមន្ទីរពេទ្យ Salford Royal Hospital។

ការវះកាត់យកឈាមកក់ចេញពីខួរក្បាលរបស់លោក Alex Ferguson គឺធ្វើឡើងដោយជោគជ័យប៉ុន្ដែគ្រូពេទ្យមិនទាន់អនុញ្ញាតអោយលោក Alex Ferguson ចាកចេញពីមន្ទីរពេទ្យនៅឡើយទេ គ្រូពេទ្យនៅតាមដានអាការៈជំងឺរបស់លោកយ៉ាងម៉ត់ចត់ទោះបីជាលោក Alex Ferguson រៀងធូរស្រាលជាងមុនបន្ដិចក៏ដោយ។

លោក Sir Alex Ferguson បានចំណាយពេលអស់រយៈពេល 26 ឆ្នាំដឹកនាំក្លឹបបិសាចក្រហម Manchester United ឈ្នះពានរង្វាន់ចំនួន 36 គ្រឿងហើយរូបលោកចូលនិវិត្តន៍ពីវិស័យកីឡាបាល់ទាត់នៅក្នុងឆ្នាំ 2013 ជាឆ្នាំចុងក្រោយដែលោក Alex Ferguson ឈ្នះពានរង្វាន់ Premier League ជាមួយនឹងក្លឹបបិសាចក្រហម Manchester United។

បុត្រ

ប្រភព៖ Dailymail

Share This Post: