ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសថៃគិតត្រឹមខែមិថុនានេះ មានអ្នកឆ្លងគ្រុនឈាមជាង ១៥,០០០នាក់ និងមានទាំងកុមារ ៦,០០០នាក់ផងដែរ

    BY autoadmin June 13, 2020
    ប្រទេសថៃគិតត្រឹមខែមិថុនានេះ មានអ្នកឆ្លងគ្រុនឈាមជាង ១៥,០០០នាក់ និងមានទាំងកុមារ ៦,០០០នាក់ផងដែរ

    ខណៈពេលវិបត្តិជំងឺរាតត្បាត COVID-19 បានធូរស្រាលនៅក្នុងប្រទេសថៃ ការព្រួយបារម្ភថ្មីៗកំពុងកើនឡើងដោយសារការផ្ទុះឡើងនូវជំងឺគ្រុនឈាមនៅទូទាំងប្រទេស ដែលបានធ្វើឱ្យមនុស្សសរុបចំនួន ១៥,៣៨៥ នាក់ រួមមានកុមារជិត ៦,០០០ នាក់ បានឈឺគិតត្រឹមថ្ងៃទី០២ ខែមិថុនា ក្នុងឆ្នាំ២០២០នេះ ហើយមានមនុស្សចំនួន ១១នាក់ រួចមកហើយដែលបានស្លាប់។

    នាយកដ្ឋានត្រួតពិនិត្យជំងឺរបស់ថៃបាននិយាយថា ចំនួន ១ ភាគ ៣ នៃកុមារដែលបានឆ្លងជំងឺគ្រុនឈាមភាគច្រើនមានអាយុពី ៥ ទៅ ១៤ឆ្នាំ ហើយគិតមកទល់ពេលនេះមានកុមារ ៤ នាក់រួចមកហើយ ដែលបានស្លាប់ដោយសារជំងឺនេះ។ ការពន្យារពេលមិនឆាប់ទទួលការព្យាបាល ការធាត់ និងមិនស្គាល់ច្បាស់ពីស្ថានភាពជំងឺ គឺជាកត្តាដែលធ្វើឱ្យអ្នកជំងឺអាចឈានដល់ការស្លាប់។

    ខណៈដែលថៃចាប់ផ្ដើមបើកឱ្យសិស្សទៅសាលាវិញ វាកាន់តែដាក់សម្ពាធដល់អាណាព្យាបាលចំពោះបញ្ហានេះ។ យ៉ាងណាក៏ដោយវាមិនមែនតែនៅក្នុងប្រទេសថៃនោះទេ នៅកម្ពុជាយើងក៏ចូលដល់រដូវកាលគ្រុនឈាមផងដែរ ដូច្នេះសូមលោកអ្នកការពារកូនតូចៗនិងខ្លួនអ្នកកុំឱ្យមានជំងឺគ្រុនឈាម និងបំបាត់រាល់កន្លែងដែលអាចជាជម្រកនៃមូសខ្លាបាន៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Nation Thailand

    Share This Post: