ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កោះតៃវ៉ាន់បានរាយការណ៍ពីករណីឆ្លងវីរុស Hanta ពីសត្វកណ្តុរជាលើកទី៧ សម្រាប់ឆ្នាំ២០២០នេះ

    BY autoadmin June 15, 2020
    កោះតៃវ៉ាន់បានរាយការណ៍ពីករណីឆ្លងវីរុស Hanta ពីសត្វកណ្តុរជាលើកទី៧ សម្រាប់ឆ្នាំ២០២០នេះ

    ស្ត្រីម្នាក់នៅក្នុងទីក្រុង Kaohsiung របស់កោះតៃវ៉ាន់ បានឆ្លងវីរុស Hanta ដែលករណីរបស់គាត់បានក្លាយជាករណីទី ៥ របស់ទីក្រុង និងជាករណីទី ៧ សម្រាប់កោះទាំងមូលគិតត្រឹមឆ្នាំ២០២០ ដែលជាកម្រិតខ្ពស់បំផុតមួយ ចាប់តាំងពីការកត់ត្រាបានចាប់ផ្តើមក្នុងឆ្នាំ២០០១។ ស្ត្រីរូបនេះមានអាយុជាង ៥០ឆ្នាំ ជាបុគ្គលិកភោជនីយដ្ឋាននៅកំពង់ផែភាគខាងត្បូង គាត់ត្រូវបានសត្វកណ្តុរខាំនៅថ្ងៃទី១៩ ខែមេសា នៅឯកន្លែងធ្វើការរបស់គាត់ ហើយក្រោយមកបានបង្ហាញរោគសញ្ញារួមមាន៖ គ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ ញាក់ និងអស់កម្លាំងខ្លាំង។

    គួរឱ្យស្ដាយគាត់មិនត្រូវបានគេធ្វើតេស្ដរកជំងឺកម្រនេះរហូតដល់ចុងខែឧសភា ក្រោយគ្រូពេទ្យរបស់គាត់បានរាយការណ៍ថា ជំងឺរបស់គាត់ជាករណីសង្ស័យនៃវីរុសដ៏កម្រដែលចេញពីសត្វកណ្ដុរ។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាល មានករណីថ្មីនៃវីរុស Hanta ចំនួន ២ ក្នុងរយៈពេល ៣០ ថ្ងៃកន្លងមកនេះ គឺមួយនៅខែឧសភា និងមួយនៅខែមិថុនា ដែលធ្វើឱ្យចំនួនសរុបរបស់ប្រទេសកើនឡើងដល់ ៧ករណី ក្នុងឆ្នាំ២០២០នេះ។ គួរឱ្យដឹងដែរថា វីរុស Hanta នេះប្រើពេលយូរទម្រាំចេញរោគសញ្ញា ពោលគឺពី ១ ទៅ ៥សប្ដាហ៍ ទើបអាចចេញរោគសញ្ញា។ ការចម្លងរបស់វាគឺតាមរយៈទឹកនោម ទឹកមាត់ តំណក់រាវ ឬការខាំរបស់សត្វកណ្ដុរដែលមានរោគ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Taiwan News

    Share This Post: