ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រាន់តែជាសះស្បើយពីជំងឺ COVID-19 ភ្លាម លោកតាចំណាស់ម្នាក់ស្ទើរគាំងបេះដូងទៅវិញ ក្រោយឃើញថ្លៃព្យាបាលអស់ជាង ១លានដុល្លារអាមេរិក

    BY autoadmin June 16, 2020
    គ្រាន់តែជាសះស្បើយពីជំងឺ COVID-19 ភ្លាម លោកតាចំណាស់ម្នាក់ស្ទើរគាំងបេះដូងទៅវិញ ក្រោយឃើញថ្លៃព្យាបាលអស់ជាង ១លានដុល្លារអាមេរិក

    បុរសចំណាស់ម្នាក់ឈ្មោះ Michael Flor អាយុ៧០ឆ្នាំ បានចំណាយពេល ៦២ថ្ងៃ នៅក្នុងបន្ទប់ ICU ដើម្បីព្យាបាលជំងឺ COVID-19 នៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ុយអ៊ែត ទីក្រុង Issaquah រដ្ឋវ៉ាស៊ីនតោនសហរដ្ឋអាមេរិក។ ជំងឺរបស់គាត់មានសភាពធ្ងន់ធ្ងរណាស់ ដោយមានទាំងការដេកសន្លប់រយៈពេលជាច្រើនសប្ដាហ៍ ហើយថែមទាំងធ្វើឱ្យគាត់ស្ទើរតែអស់ជីវិតទៀតផង។ លោកតាធ្លាប់គិតថា តម្លៃនៃការព្យាបាលជំងឺនឹងមានតម្លៃថ្លៃ ប៉ុន្តែយ៉ាងណាគាត់ស្ទើរគាំងបេះដូង នៅពេលឃើញវិក័យប័ត្រថ្លៃព្យាបាលរបស់គាត់គឺអស់ ១.១ លានដុល្លារអាមេរិក។

    លោកតា Michael Flor បាននិយាយថា គាត់ត្រូវពិនិត្យវិក័យប័ត្រនោះជាច្រើនសារ ដើម្បីឱ្យច្បាស់ថាគាត់រាប់តួលេខត្រូវអត់។ លោកតា Michael Flor បានឱ្យដឹងថា បន្ទប់ ICU ដែលគាត់បានសម្រាកមានតម្លៃប្រហែល ៩,៧០០ ដុល្លារក្នុងមួយថ្ងៃ ហើយថ្លៃសរុបនៃការព្យាបាលរបស់គាត់ទំនងជាខ្ពស់ជាងនេះ ពីព្រោះវិក័យប័ត្រមិនរាប់បញ្ចូលរបស់របរច្រើនមុខ រួមទាំងថ្លៃសេវាថែទាំ ការលាងឈាម និងគ្រូពេទ្យដែលព្យាបាលឱ្យគាត់ជាដើម។ ប៉ុន្តែសំណាងល្អលោកតាប្រហែលជាមិនចាំបាច់ចំណាយលើថ្លៃព្យាបាលទាំងអស់នោះទេ ព្រោះលោកតាមានការធានារ៉ាប់រងសុខភាព៕

    អត្ថបទ៖ លីដា
    ប្រភព៖ Time

    Share This Post: