អន្តរជាតិ
តុលាការកំពូលសហរដ្ឋអាមេរិក បានចេញច្បាប់ថ្មីមួយដែលហាមប្រាមលើការរើសអើងចំពោះក្រុម LGBT នៅក្នុងកន្លែងការងារ
BY autoadmin
June 16, 2020
តុលាការកំពូលសហរដ្ឋអាមេរិកបានចេញសេចក្តីសម្រេចជាលើកដំបូងថា ច្បាប់សហព័ន្ធរបស់អាមេរិកនឹងហាមប្រាមការរើសអើងនៅកន្លែងធ្វើការ ចំពោះក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ឬ ក្រុម LGBT ។ តុលាការបានសម្រេចកាលពីថ្ងៃច័ន្ទថា ក្រុម LGBT និងអ្នកដទៃទៀតដែលស្ថិតក្រុងក្រុមនេះ នឹងត្រូវបានការពារក្រោមច្បាប់ស្តីពីសិទិ្ធស៊ីវិលឆ្នាំ១៩៦៤ ដែលរារាំងការរើសអើងការងារ ដោយផ្អែកលើកត្តាភេទផ្សេងៗ។

ច្បាប់នេះត្រូវបានគាំទ្រដោយចៅក្រមចំនួន ៦ ក្នុងចំណោម ៩នាក់ ឆ្លើយតបទៅនឹងបណ្តឹងរបស់ក្រុម LGBT ដែលបានបាត់បង់ការងារដោយសារការរើសអើង។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានសាទរចំពោះលទ្ធផលនេះថា ជាជ័យជំនះជាប្រវត្តិសាស្ត្រមួយទៀតសម្រាប់សិទ្ធិក្រុមដែលមានសមាជិកតិចតួច បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការកំពូលឆ្នាំ២០១៥ ដែលអនុញ្ញាតឱ្យមានអាពាហ៍ពិពាហ៍អ្នកស្រឡាញភេទដូចគ្នាស្របច្បាប់៕



អត្ថបទ៖ លីដា
ប្រភព៖ NHK