ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងជើងបានបំផ្ទុះការិយាល័យទំនាក់ទំនងរួមគ្នា រវាងកូរ៉េខាងជើង-ត្បូង ចំពេលភាពតានតឹងកាន់តែកើនឡើង

    BY autoadmin June 16, 2020
    កូរ៉េខាងជើងបានបំផ្ទុះការិយាល័យទំនាក់ទំនងរួមគ្នា រវាងកូរ៉េខាងជើង-ត្បូង ចំពេលភាពតានតឹងកាន់តែកើនឡើង

    មន្រ្តីកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបំផ្ទុះការិយាល័យទំនាក់ទំនងរួមរវាងប្រទេសទាំង២ នៅជិតទីក្រុង Kaesong របស់កូរ៉េខាងជើង។ ប្រតិកម្មនេះកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបានគំរាមជាថ្មីពីសកម្មភាពយោធាប្រឆាំងនឹងកូរ៉េខាងត្បូង។ គួរឱ្យដឹងដែរថា អគាររួមដែលស្ថិតនៅក្នុងទឹកដីខាងជើងមួយនេះ ត្រូវបានបើកនៅឆ្នាំ២០១៨ បន្ទាប់ពីមេដឹកនាំរបស់ប្រទេសទាំង២ គឺលោក គីម ជុងអ៊ុន និងលោក ម៉ូន ជេអ៉ីន បានជួបពិភាក្សាគ្នារួច។​

    ជាសំណាងក្នុងកើតហេតុនោះ គ្មាននរណាម្នាក់នៅក្នុងការិយាល័យនោះទេ ដោយសារតែបញ្ហាជំងឺ COVID-19។ ភាពតានតឹងរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងបានកើនឡើងជាច្រើនសប្តាហ៍មកហើយ ដែលវាបានកើតឡើងដោយសារក្រុមសកម្មជននៅភាគខាងត្បូង បានបង្ហោះការឃោសនាតាមបាឡុងទៅភាគខាងជើង។ ក្រោយៗមកប្រទេសទាំង២ បានចាប់ផ្ដើមមានភាពល្អក់កករនឹងគ្នា ខណៈបងស្រីរបស់មេដឹកនាំកូរ៉េខាងជើងគឺអ្នកស្រី គីម យូជុង ក៏ទើបតែបានគំរាមកម្ទេចការិយាល័យនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីចុងសប្តាហ៍ប៉ុណ្ណោះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: