ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កងទ័ពអាកាសថៃគ្រោងបង្ហោះផ្កាយរណបសន្តិសុខ Napa-1 ដើម្បីបង្កើនបេសកកម្មយោធា និងការធ្វើចារកម្មពីបរទេស

    BY autoadmin June 17, 2020
    កងទ័ពអាកាសថៃគ្រោងបង្ហោះផ្កាយរណបសន្តិសុខ Napa-1 ដើម្បីបង្កើនបេសកកម្មយោធា និងការធ្វើចារកម្មពីបរទេស

    កងទ័ពអាកាសរបស់ប្រទេសថៃ គ្រោងនឹងបាញ់បង្ហោះផ្កាយរណបសន្តិសុខមួយឈ្មោះថា Napa-1 សម្រាប់បេសកកម្មស្នូលរបស់ខ្លួន ដើម្បីរារាំងអំណាចបរទេសពីការធ្វើចារកម្មលើប្រទេសថៃ។ ប្រធានមជ្ឈមណ្ឌលប្រតិបត្តិការអវកាសរបស់កងទ័ពអាកាស (Spoc) បាននិយាយថា ផ្កាយរណបសន្តិសុខ Napa-1 ត្រូវបានគ្រោងនឹងចាប់ផ្តើមបាញ់បង្ហោះនៅថ្ងៃសុក្រនេះ។

    ផ្កាយរណបសន្តិសុខនេះត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនហូឡង់ឈ្មោះថា Innovative Solutions In Space ដែលជាក្រុមហ៊ុននាំមុខមួយនៅអឺរ៉ុបលើបច្ចេកវិទ្យាផ្កាយរណប (nano-satellite) ។ លើសពីនេះផ្កាយរណបសន្តិសុខ Napa-1 នឹងត្រូវបញ្ជូនទៅក្នុងគន្លងចម្ងាយប្រមាណ ៥០០គីឡូម៉ែត្រ ពីផ្ទៃផែនដី។ Napa-1 នឹងអាចជួយដល់បេសកកម្មយោធា ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ ដែលជាផ្នែកមួយនៃផែនការ ២០ឆ្នាំ របស់ប្រទេសថៃ។

    ផ្កាយរណបសន្តិសុខ Napa-1 រួមជាមួយប្រព័ន្ធចាប់សញ្ញាផ្សេងទៀតដែលមានស្រាប់របស់ថៃ នឹងធ្វើឱ្យមានភាពប្រសើរជាងមុនសម្រាប់កងទ័ពអាកាសថៃ ដើម្បីគ្រប់គ្រងប្រតិបត្តិការផ្សេងៗ។ ក្នុងនោះនឹងរួមទាំងការងារសង្គ្រោះគ្រោះមហន្តរាយធម្មជាតិ គ្រប់គ្រងភ្លើងឆេះព្រៃ ការពារធនធានធម្មជាតិ និងការគ្រប់គ្រងទឹក៕

    អត្ថបទ៖ លីដា
    ប្រភព៖ Chiangrai Times

    Share This Post: