ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ផ្នែកខ្លះនៃសហរដ្ឋអាមេរិកដែលបើកទ្វារវិញលឿនពេក មានការកើនឡើងនៃករណីជំងឺកូវីដ១៩

    BY autoadmin June 19, 2020
    ផ្នែកខ្លះនៃសហរដ្ឋអាមេរិកដែលបើកទ្វារវិញលឿនពេក មានការកើនឡើងនៃករណីជំងឺកូវីដ១៩

    ផ្នែកខ្លះនៃសហរដ្ឋអាមេរិកកំពុងប្រឈមនឹងការកើនឡើងយ៉ាងខ្លាំង នៃករណីឆ្លងជំងឺ COVID-19 បន្ទាប់ពីការចាប់ផ្តើមសកម្មភាពសេដ្ឋកិច្ចឡើងវិញ។ រដ្ឋភាគខាងត្បូងនៃរដ្ឋតិចសាស់ បានរាយការណ៍ករណីថ្មីចំនួន ៣,១២៩ ករណីកាលពីថ្ងៃពុធ ដែលជាចំនួនសរុបប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន។ ករណីដែលបានបញ្ជាក់នៅរដ្ឋលិចរដ្ឋអារីហ្សូណា មានប្រហែល ១,៨០០ ឬស្មើនឹង ៤ដង នៃកម្រិតកាលពីពាក់កណ្តាលខែឧសភា។ របាយការណ៍បាននិយាយថា បន្ទប់ ICU នៅក្នុងរដ្ឋពេលនេះមានអ្នកជំងឺចូលសម្រាកព្យាបាលរហូតដល់ទៅដល់ ៨៣% ដែលបង្កឱ្យមានការភ័យខ្លាចចំពោះកង្វះខាតបំពង់ខ្យល់។

    ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅរដ្ឋអាល់ឡាបាម៉ាកំពុងរាយការណ៍ថា អត្រាអ្នកឆ្លងជំងឺ COVID-19 មានការកើនឡើងរហូតដល់ ៩៦% ចំពោះតំបន់មួយចំនួននៅក្នុងរដ្ឋ។ រដ្ឋទាំងនេះស្ថិតក្នុងចំណោមរដ្ឋនៅភាគខាងត្បូង និងខាងលិច ដែលបានបើកសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញមុនគេ ហើយក៏មានការកើនឡើងច្រើនជាបន្ដបន្ទាប់។ ការកើនឡើងនៃអ្នកតវ៉ាចំពោះការស្លាប់របស់លោក George Floyd ក៏ត្រូវបានគេគិតថា ជាអ្នករួមចំណែកដល់ការកើនឡើងនៃការឆ្លងជំងឺផងដែរ។ យ៉ាងណាក៏ដោយអភិបាលនៃរដ្ឋទាំងនេះនិយាយថា ពួកគេនឹងបិទទ្វាររឹតត្បឹតបន្ថែមទៀតទេ បើទោះបីជាមានទស្សនៈថា ពួកគេលឿនពេកក្នុងការបញ្ចប់វិធានការនេះក៏ដោយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: