កីឡា
លោក Jurgen Klopp ចាយលុយ 70លានអឺរ៉ូ ទិញខ្សែបម្រើ Nabil Fekir ពីក្លឹប Lyon
BY Khmernote Media
May 9, 2018
គ្រូបង្វឹករបស់ក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp បានជួបជាមួយនឹងកំពូលកីឡាកររបស់ក្លឹប Lyon គឺខ្សែបម្រើ Nabil Fekir ដើម្បីចចារអំពីការផ្ទេរទៅកាន់ក្លឹបហង្សក្រហម Liverpool។

លោក Jurgen Klopp អាចនឹងចំណាយលុយដល់ទៅ 70លានអឺរ៉ូ ដើម្បីទិញខ្សែបម្រើ Nabil Fekir នៅក្នុងរដូវកាលក្រោយ។ លោក Collet-Gaudin បានបញ្ជាក់ថាគ្មានអ្វីដែលអាចរារាំងខ្សែបម្រើទ្ធ Nabil Fekir ក្នុងការផ្ទេរទៅកាន់ទឹកដី Anfield របស់ក្លឹបហង្សក្រហម Liverpool បានទេនៅក្នុងរដូវកាលទី 2018-2019 ខាងមុខនេះ។
ដូចគ្នានឹងនោះដែរក្លឹបតោខៀវ Chelsea ក៏មានចំណាប់អារម្មណ៍លើខ្សែបម្រើ Nabil Fekir ដូចគ្នា ប៉ុន្ដែខ្សែប្រយុទ្ធរូបនេះបានសម្រេចចិត្តចូលរួមលេងអោយក្លឹបហង្សក្រហម Liverpool បាត់ទៅហើយ។

បុត្រ
ប្រភព៖ Goal