លោក Jose Mourinho ចង់យក Martial ប្ដូរជាមួយនឹងកីឡាករ Christian Pulisic របស់ Dortmund
- May 9, 2018
ក្លឹបបិសាចក្រហម Manchester United គ្រោងនឹងផ្ដល់ខ្សែប្រយុទ្ធ Anthony Martial និងប្រាក់បន្ថែមពីលើដើម្បីប្ដូរយកខ្សែបម្រើប្រយុទ្ធ Christian Pulisic ពីក្លឹប Borussia Dortmund។

ខ្សែប្រយុទ្ធវ័យ 22 ឆ្នាំកីឡាករ Anthony Martial ក្នុងមួយរយៈចុងក្រោយនេះរូបគេពុំសូវបានបង្ហាញខ្លួនអោយក្លឹបបិសាចក្រហម Manchester United ទេ ហើយខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះអាចនឹងត្រូវលោក Jose Mourinho លក់ចេញនៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។
នៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះអាចនឹងត្រូវលោក Jose Mourinho ប្រើជាផ្នែកសំខាន់មួយក្នុងការដោះដូរជាមួយនឹងកីឡាករ Christian Pulisic របស់ក្លឹប Borussia Dortmund។ ខ្សែប្រយុទ្ធវ័យ 19 ឆ្នាំរូបនេះកំពុងលេចធ្លោមែនទែននៅក្នុងលីគកំពូលអាឡឺំ់ម៉ង់មួយរយៈពេលចុងក្រោយនេះ ហើយខ្សែប្រយុទ្ធសញ្ជាតិអាមេរិចរូបនេះកំពុងត្រូវបានក្លឹបធំៗនៅក្នុងទ្វីបអឺរ៉ុបចាប់អារម្មណ៍ផងដែរ។


បុត្រ
ប្រភព៖ Goal
- Share This Post:






