ខ្មែរណូត

ស្វែងរក

  • កីឡា

    សល់តែ២ថ្ងៃទៀតប៉ុណ្ណោះ បានជួបផ្ទាល់និង រាំជាមួយម្ចាស់បទ PANAMA លើឆាកប្រគំតន្រ្តី GANZBERG

    BY Khmernote Media May 10, 2018
    សល់តែ២ថ្ងៃទៀតប៉ុណ្ណោះ បានជួបផ្ទាល់និង រាំជាមួយម្ចាស់បទ PANAMA លើឆាកប្រគំតន្រ្តី GANZBERG

    តាមការកំណត់ម្ចាស់បទ PANAMA គឺលោក Matteo នឹងមកច្រៀងផ្ទាល់នៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT នៅថ្ងៃទី ១២ ខែឧសភា នេះដែលនៅសល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ។ ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យនេះ ក៏មានវត្តមានតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាសជាច្រើនចូលរួមផងដែរ ដើម្បកំដរអារម្មណ៍ទស្សនិកជន អោយសប្បាយរីករាយ នាឪកាសដែលស្រាបៀរ GANZBERG បានឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកឆ្នាំ២០១៨ ពីស្ថាប័នកំពូល MONDE SELECTION។

    គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុនស្រាបៀរ GANZBERG បាននាំយកតារាចម្រៀងលំដាប់ថ្នាក់ពិភពលោក មកសំដែងជូនបងប្អូនទស្សនិកជន ដោយកាលពីប៉ុន្មានខែមុន ក្រុមហ៊ុនស្រាបៀរ GANZBERG បាននាំយកលោក Silento ម្ចាស់បទ Watch Me មកច្រៀងយ៉ាងកក្រើកទាំងនៅខេត្តសៀមរាប និង ភ្នំពេញ។ ដូច្នេះចំពោះលោក Matteo ម្ចាស់បទ PANAMA ក៏មិនខុសគ្នាដែរ គឺលោកនឹងមកសម្តែង ជូនបងប្អូនទស្សនា និងរាំលេងយ៉ាងសប្បាយពេញមួយរាត្រីថ្ងៃទី ១២ ខាងមុខនេះ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay