ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃ្ងនេះសិង្ហបុរីរកឃើញអ្នកជំងឺកូវីដ ១៩ ចំនួន ១១៩ករណីទៀតក្នុងនោះមាន ៣ ជាករណីជាការចម្លងនៅតាមសហគមន៍

    BY autoadmin June 23, 2020
    ថៃ្ងនេះសិង្ហបុរីរកឃើញអ្នកជំងឺកូវីដ ១៩ ចំនួន ១១៩ករណីទៀតក្នុងនោះមាន ៣ ជាករណីជាការចម្លងនៅតាមសហគមន៍

    សិង្ហបុរី៖ គិតត្រឹមល្ងាចថ្ងៃអង្គារទី ២៣ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសសិង្ហបុរីបានរកឃើញអ្នកជំងឺកូវីដ ១៩ ថ្មីបន្ថែមចំនួន ១១៩ ករណីទៀតក្នុងនោះមាន ៣ ករណីគឺជាករណីចម្លងក្នុងចំណោមប្រជាពលរដ្ឋសិង្ហបុរីនៅតាមសហគមន៍។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channelnewsasia បានឲ្យដឹងថា មុខសញ្ញាជនរងគ្រោះដែលងាយនឹងឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសសិង្ហបុរីហាក់គ្មានអ្វីប្លែកនោះទេ ពោលគឺភាគច្រើននៃពួកគេគឺជាក្រុមកម្មករបរទេសដែលទទួលបានសិទ្ធមកធ្វើការងារនិងស្នាក់បណ្ណោះអាសន្ននៅក្នុងប្រទេសសឹង្ហបុរី។

    កត្តាដែលធ្វើឲ្យមានការចម្លងមេរោគខ្ពស់នៅក្នុងចំណោមក្រុមកម្មករទាំងនោះគឺដោយតែភាគច្រើននៃពួកគេធ្វើការងារនៅក្នុងការដ្ឋានសំណង់ជាមួយគ្នា​និងក្រោយពីបញ្ចប់ការងាររួចពួកគេត្រូវស្នាក់នៅក្នុងបន្ទប់ជាប់ៗគ្នាក្នុងអគារតែមួយ។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះសិង្ហបុរីមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៤២ ៤៣២ ករណី ស្លាប់ ២៦ ករណី ជាសះស្បើយចំនួន ៣៥ ៥៩០ ករណី និងមានអ្នកជំងឺកំពុងព្យាបាលចំនួន ៦ ៦៩៧ ករណី៕

    អត្ថបទ៖ភក្តី

    ប្រភព៖channelnewsasia

    Share This Post: