ភ្លៀងធ្លាក់មួយមេធំ ធ្វើឲ្យតំបន់សំខាន់ៗមួយចំនួននៅសាំហ្គាពួរក៏លិចផ្លូវមិនស្ទើរដែរ (មានវីដេអូ)
សិង្ហបុរី៖ តំបន់ជាច្រើននៅក្នុងប្រទេសសិង្ហបុរីត្រូវបានសារព័ត៌មាន channelnewsasia រាយការណ៍ថា កំពុងតែរងនៅជំនន់ទឹកភ្លៀងឡើងពេញផ្លូវសាធារណៈបន្ទាប់ពីមានភ្លៀងដ៏ធំមួយមេបានធ្លាក់កាលពីព្រឹកមិញនេះ។ បើយោងតាមទីភ្នាក់ងារបរិស្ថានជាតិសិង្ហបុរីបានប្រាប់ឲ្យដឹងថា ជំនន់ទឹកភ្លៀងនេះនឹងស្រកបាត់ទៅវិញក្នុងពេលដ៏ឆាប់ព្រោះប្រព័ន្ធលូ និងកន្លែងរំដោះទឹកក្នុងប្រទេសសិង្ហបុរីត្រូវបានរៀបចំយ៉ាងល្អប្រសើរ។

យ៉ាងណាក្តីទីភ្នាក់ងារដដែលនេះបានព្រមានថា ទឹកភ្លៀងនឹង ធ្លាក់ជាបន្តបន្ទាប់ទៀតពេញផ្ទៃប្រទេសដែលធ្វើឲ្យតំបន់សំខាន់ៗជាច្រើនទៀតត្រូវប្រឈមនឹងការកើតមានជំនន់ទឹកភ្លៀងក្នុងរយៈខ្លីដូចនេះបន្ថែមទៀតផងដែរ។ តំបន់ដែលកំពុងទទួលរងនូវជំនន់ទឹកភ្លៀងនេះមានដូចជា តំបន់ Bedok ឧទ្យានជាតិ King Albert Park បណ្ដោយផ្លូវ Bukit Timah និងបណ្ដោយផ្លូវ Jurong Town Hall ជាដើម។ លោកអ្នកអាចទស្សនាទិដ្ឋភាពនៃជំនន់ទឹកភ្លៀងក្នុងប្រទេសសិង្ហបុរីតាមរយៈរូបភាពនិងវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ ភក្តី
ប្រភព៖ channelnewsasia