ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិននឹងយកប្រទេសមួយនេះ ដើម្បីធ្វើតេស្តវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ដំណាក់កាលទី៣ របស់ខ្លួន

    BY autoadmin June 24, 2020
    ចិននឹងយកប្រទេសមួយនេះ ដើម្បីធ្វើតេស្តវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ដំណាក់កាលទី៣ របស់ខ្លួន

    ចិន៖ សារព័ត៌មាន channelnewsasia​ បានចុះផ្សាយនូវដំណឹងដ៏ល្អមួយសម្រាប់ពិភពលោកគឺនៅថ្ងៃម្សិលមិញនេះក្រុមអ្នកវិទ្យសាស្រ្តចិនទទួលបានការអនុញ្ញាតក្នុងការធ្វើតេស្តវ៉ាក់សាំងប្រឆាំងនឹងមេរោគកូវីដ ១៩ នៅក្នុងរាងកាយមនុស្សដំណាក់កាលទី ៣ ហើយ ដែលការធ្វើតេស្តនេះនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសអារ៉ាប់រួម។ ប្រភពខាងលើបានបន្តឲ្យដឹងថា តាមការពិតការធ្វើតេស្តវ៉ាក់សាំងត្រូវធ្វើឡើងនៅក្នុងប្រទេសចិន ដែលជាទីកន្លែងផ្ដើមមានការរាតត្បាតមេរោគដំបូងគេ យ៉ាងណាក្តីរហូតមកទល់នឹងនេះចិនហាក់អាចគ្រប់គ្រងការរាតត្បាតជំងឺបានទៅហើយនិងមានអ្នកជំងឺថ្មីប្រចាំថ្ងៃតិចតួចប៉ុណ្ណោះ ពោលគឺគិតជាមធ្យមចិនមានអ្នកឆ្លងប្រមាណជា ១០ ករណីក្នុងមួយថ្ងៃ ហើយចំនួននេះនឹងមិនអនុញ្ញាតឲ្យគេអាចធ្វើតេស្តវ៉ាក់សាំងបានទូលំទូលាយនោះទេ។

    ដូចនេះទើបក្រុមអ្នកវិទ្យាសាស្ត្របានសម្រេចសុំការអនុញ្ញាតទៅធ្វើតេស្តវ៉ាក់សាំងនៅក្នុងប្រទេសអារ៉ាប់រួម ដែលជាទីកន្លែងកំពុងផ្ទុះការរាតត្បាតមេរោគខ្លាំង ទើបគេមានអ្នកជំងឺច្រើននាក់និងច្រើនប្រភេទសម្រាប់ធ្វើតេស្តវ៉ាក់សាំងតាមកម្រិតផ្សេងៗគ្នាផងដែរ។ គួរបញ្ជាក់ជូនថា ក្នុងចំណោមប្រទេសដែលកំពុងស្វែងរកវ៉ាក់សាំងជំងឺកូវីដជាង ១០០ នៅលើពិភពលោក មានតែប្រទេសចិនមួយប៉ុណ្ណោះដែលបានបោះជំហ៊ានមុនគេឈានដល់ការធ្វើតេស្តវ៉ាក់សាំងក្នុងរាងកាយម​នុស្សដំណាក់កាលទី ៣ នេះ ហើយប្រសិនបើការធ្វើតេស្តក្នុងដំណាក់កាលនេះទទួលបានជោគជ័យមានន័យថា ពិភពលោកនឹងមានវ៉ាក់សាំងប្រើប្រាស់ជាផ្លូវការហើយ។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះពិភពលោកទាំងមូលមានអ្នកជំងឺកូវីដ ១៩ សរុបចំនួនជាង ៩,៣ លានករណី និងស្លាប់ជិត ៥ សែនករណី៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ channelnewsasia

    Share This Post: