ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងត្បូងនឹងប្តូរមកប្រើប្រាស់ប័ណ្ណបើកបរអេឡិចត្រូនិចវិញ ដែលបញ្ចូលក្នុងទូរស័ព្ទដៃ

    BY autoadmin June 25, 2020
    កូរ៉េខាងត្បូងនឹងប្តូរមកប្រើប្រាស់ប័ណ្ណបើកបរអេឡិចត្រូនិចវិញ ដែលបញ្ចូលក្នុងទូរស័ព្ទដៃ

    កូរ៉េខាងត្បូង៖ ជាធម្មតាប័ណ្ណបើកបររបស់យើងត្រូវបានគេឡើងក្នុងលក្ខណៈជាប័ណ្ណប្លាស្ទិកតូចមួយសន្លឹក ដែលយើងអាចដាក់ក្នុងការបូបដៃ និងយកតាមខ្លួនសម្រាប់ប្រើប្រាស់បាន។ យ៉ាងណាក្តីដោយសារតែបច្ចេកវិទ្យាកាន់តែទំនើប ប្រទេសកូរ៉េខាងត្បូងនឹងច្នៃឲ្យប័ណ្ណបើកបររបស់ប្រជាពលរដ្ឋកូរ៉េខាងត្បូងគ្រប់រូបក្លាយជាកម្មវិធីដ៏ងាយស្រួលមួយនៅក្នុងទូរស័ព្ទដៃទៅវិញ។

    បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Gadgetmatch បានឲ្យដឹងថា មានក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ៣ របស់កូរ៉េខាងត្បូងដូចជាក្រុមហ៊ុន LG Uplus ក្រុមហ៊ុន KT និងក្រុមហ៊ុន SK Telecom បានរួមគ្នាបង្កើតប័ណ្ណបើកបរអេឡិចត្រូនិចមួយនេះឡើង ហើយបើតាមគម្រោងគេនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងអំឡុងខែកក្កដាខាងមុខនេះហើយ។

    បើតាមប្រភពខាងលើបានបញ្ជាក់ថា បន្ទាប់ពីដំឡើងកម្មវិធីក្នុងទូរស័ព្ទ និងស្កេន QR Code បញ្ចូលទិន្នន័យរួច លោកអ្នកមិនចាំបាច់ពិបាកយកប័ណ្ណបើកបរជាប់តាមខ្លួនទៀតនោះទេ ដោយលោកអ្នកគ្រាន់តែបើកកម្មវិធីក្នុងទូរស័ព្ទ នោះទិន្នន័យពិត ១០០% នៅលើប័ណ្ណបើកបរ ដូចជារូបថត,​ ឈ្មោះ, Bar Code, QR Code និងព័ត៌មានលម្អិតផ្សេងទៀតនឹងត្រូវបង្ហាញឡើងដោយស្វ័យប្រវត្តិតែម្តង។ គេជឿថា ប័ណ្ណបើកបរអេឡិចត្រូនិចនេះនឹងផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋកូរ៉េទាំងក្នុងការរក្សាទុក និងពេលត្រូវការប្រើប្រាស់ប័ណ្ណបើកបរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ gadgetmatch

     

    Share This Post: