ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សត្វព្រៃប្រមាណ ៦ ពាន់គីឡូត្រូវគេយកទៅកប់ចោលទាំងរស់ ក្រោយអាជ្ញាធរចិនសម្រេចហាមឃាត់មិនឲ្យមានគេជួញដូរសត្វព្រៃ (មានវីដេអូ)

    BY autoadmin June 25, 2020
    សត្វព្រៃប្រមាណ ៦ ពាន់គីឡូត្រូវគេយកទៅកប់ចោលទាំងរស់ ក្រោយអាជ្ញាធរចិនសម្រេចហាមឃាត់មិនឲ្យមានគេជួញដូរសត្វព្រៃ (មានវីដេអូ)

    ចិន៖ សត្វព្រៃប្រមាណជា ៦,០០០ គីឡូក្រាមត្រូវបានគេយកទៅកប់ចោលទាំងរស់នៅក្នុងក្រុង Xianning ខេត្ត Hubei ប្រទេសចិន បន្ទាប់ពីសត្វព្រៃទាំងនោះត្រូវបានអាជ្ញាធរចិនសម្រេចធ្វើការហាមឃាត់មិនឲ្យមកប្រើប្រាស់ជាឱសថបុរាណ​ឬធ្វើជាចំណីអាហារឡើយ។ សូមរម្លឹកជូនថា ក្រោយមានករណីផ្ទុះការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងប្រទេសចិនកន្លងមក រដ្ឋាភិបាលចិនបានសម្រេចចេញច្បាប់យ៉ាងតឹងរឹងហាមមិនឲ្យមានការទិញលក់សត្វព្រៃគ្រប់ប្រភេទ ព្រោះគេសង្ស័យថា សត្វព្រៃគឺជាប្រភពនៃការចម្លងមេរោគកូវីដ ១៩មកកាន់មនុស្ស ហើយជនណាដែលហ៊ានប្រព្រឹត្តិផ្ទុយនឹងច្បាប់នេះនឹងត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរទៀតផង។

    ព្រោះតែច្បាប់ដ៏តឹងរឹងនេះហើយទើបធ្វើឲ្យការជួញដូរសត្វព្រៃនៅក្នុងប្រទេសចិនបានធ្លាក់ចុះយ៉ាងគំហុក ហើយសម្រាប់ក្រុមឈ្មួញដែលមានសត្វព្រៃនៅក្នុងដៃស្រាប់ និងក្រុមអ្នកចិញ្ចឹមសត្វព្រៃសម្រាប់លក់នោះ គ្មានជម្រើសឯណាក្រៅតែពីយកសត្វព្រៃទាំងនោះទៅកប់ចោលនោះទេ។ សត្វព្រៃដែលគេយកទៅកប់ចោលនោះមានដូចជា សត្វកណ្តុរឬស្សី កាំប្រមា និងសត្វពស់ជាដើម។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូខាងក្រោម​៖

    អត្ថបទ៖ ភក្តី

    ប្រភព៖ shanghaiist

    Share This Post: