ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នៅចាំលោកតាតៃវ៉ាន់ជិះកង់លេងហ្គេមតាមចាប់សត្វចម្លែកអត់? ឥលូវលោកតា update ទូរស័ព្ទដល់ ៧៥ គ្រឿងហើយ

    BY autoadmin June 25, 2020
    នៅចាំលោកតាតៃវ៉ាន់ជិះកង់លេងហ្គេមតាមចាប់សត្វចម្លែកអត់? ឥលូវលោកតា update ទូរស័ព្ទដល់ ៧៥ គ្រឿងហើយ

    តៃវ៉ាន់៖ តើលោកអ្នកនៅចាំលោកតាជនជាតិចិនត៉ៃវ៉ាន់ម្នាក់ ដែលចូលចិត្តជិះកង់ដោយបំពាក់ជាមួយនឹងទូរស័ព្ទយ៉ាងច្រើនសម្រាប់លេងហ្គេមដេញចាប់ Pokémon Go  ដែលជាហ្គេមនៅក្នុងទូរស័ព្ទដៃដ៏មានប្រជាប្រិយភាពមួយដែរឬទេ? ពេលនេះគាត់ត្រូវបានសារព័ត៌មានល្បីៗជាច្រើនចាប់អារម្មណ៍ជាថ្មីម្តងទៀតហើយ បន្ទាប់ពីគាត់បានបង្កើនចំនួនទូរស័ព្ទរបស់កាន់តែច្រើនជាងមុនបន្ថែមទៀត។ សូមរម្លឹកជូនថា លោកតារូបនេះមានឈ្មោះ Chen San-yuan មានអាយុជាង ៧០ ឆ្នាំ និងជាមនុស្សមានជំងឺប្រចាំកាយម្នាក់ផងដែរ។

    កាលពីអំឡុងឆ្នាំ ២០១៦ លោកតាបានបង្ហាញវត្តមានគួរឲ្យចាប់អារម្មណ៍បំផុតតាមសារព័ត៌ជាតិនិងអន្តរជាតិធំៗ ដោយសារតែលោកតាបានជ្រើសរើសសកម្មភាពជិះកង់ចេញចាប់ Pokémon Go គ្រប់ទីកន្លែងនៅលើកោះតៃវ៉ាន់ធ្វើជាការហាត់ប្រាណបំបាត់ជំងឺចាស់ជរាមួយចំនួននិងធ្វើឲ្យរាងកាយរបស់គាត់មានសុខភាពរឹងមាំជាងមុន។

    គេនៅចាំបានថា ពេលលោកតាផ្ដើមសកម្មភាពនេះជាលើកដំបូង គាត់មានទូរស័ព្ទត្រឹមតែ ១១ គ្រឿងបណ្ណោះ បន្ទាប់មកទៀតចំនួនទូរស័ព្ទក៏បានកើនឡើងជាបន្តបន្ទាប់ទៅដល់ចំនួន ២៣គ្រឿង ហើយឡើងពី ២៣គ្រឿងដល់ ៣០គ្រឿង ​បន្ទាប់មកឡើងពី ៣០គ្រឿងដល់៤៥គ្រឿង និងបច្ចុប្បន្ននេះទូរស័ព្ទរបស់គាត់ឡើងដល់ ៧៥ គ្រឿងហើយ។ សូមបញ្ជាក់ថា ចំនួនទូរស័ព្ទដែលបានកើនឡើងទាំងអស់នោះគឺជាការឧបត្ថម្ភពីក្រុមហ៊ុននិងហាងលក់ទូរស័ព្ទនានា ដែលគេចង់ផ្សព្វផ្សាយទូរស័ព្ទថ្មីៗរបស់ពួកគេ ហើយសម្រាប់លោកតា​ Chen San-yuan​ បានចាត់ទុកសកម្មភាពនេះគឺជាការហាត់ប្រាណប្រចាំថ្ងៃដើម្បីរក្សាខុសភាព តែរូបគាត់មិនមែនជាមនុស្សដែលងប់ងុលនឹងហ្គេមនោះទេ៕

      

    អត្ថបទ៖ ភក្តី

    ប្រភព៖ 9gag

    Share This Post: