ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការ Live វីដេអូលក់ទំនិញតាមអនឡាញត្រូវប៉ាន់ខ្លាំងនៅប្រទេសចិន ក្រោយកើតមានវិបតិ្តកូវីដ ១៩ ដោយសារមនុស្សសម្ងំនៅផ្ទះមិនសូវដើរចេញក្រៅ

    BY autoadmin June 27, 2020
    ការ Live វីដេអូលក់ទំនិញតាមអនឡាញត្រូវប៉ាន់ខ្លាំងនៅប្រទេសចិន ក្រោយកើតមានវិបតិ្តកូវីដ ១៩ ដោយសារមនុស្សសម្ងំនៅផ្ទះមិនសូវដើរចេញក្រៅ

    ចិន៖ បន្ទាប់ពីបានយកឈ្នះនឹងការរាតត្បាតនៃជំងឺកូវីដ ១៩ នៅក្នុងប្រទេសចិនត្រូវបានគេកត់សម្គាល់ថាមានរឿងគួរឲ្យចាប់អារម្មណ៍មួយទៀតគឺការផ្ទុះនូវការលក់ទំនិញតាមរយៈការ live វីដេអូលក់ទំនិញផ្ទាល់តាមរយៈបណ្តាញសង្គម។ បើតាមសារព័ត៌មាន South China Moring Post បានលើកយកករណីផ្ទុះខ្លាំងបំផុតមួយមកចុះផ្សាយថា អ្នកមានឥទ្ធនៅក្នុងបណ្តាញសង្គមចិនម្នាក់គឺលោក Li Jiaqi ឬនៅក្នុងបណ្តាសសង្គមគេបានហៅគាត់ថា “ស្តេចក្រេមលាបមាត់” បានលក់ក្រេមលាបមាត់អស់ចំនួន ១៥,០០០ ដើមក្នុងរយៈពេលត្រឹមតែ ៥ នាទីប៉ុណ្ណោះ ហើយការលក់ប្រចាំថ្ងៃរបស់គាត់អាចទំហំទឹកប្រាក់រហូតដល់រាប់រយលានយ៉េនរឯណោះ។

    លោក Li Jiaqi

    សូមបញ្ជាក់ថា លោក Li Jiaqi អាយុ ២៧ ឆ្នាំ ផ្តើមអាជីពជាអ្នក live វីដេអូលក់ផលិតផលតាមបណ្តាញសង្គមនៅឆ្នាំ ២០១៧ ហើយរូបគាត់ជាមនុស្សម្នាក់ឥទ្ធិពលម្នាក់នៅក្នុងបណ្តាញសង្គមដោយគ្រាន់តែនៅក្នុងបណ្តាញសង្គម TikTok តែមួយគាត់មានអ្នកគាំទ្ររហូតដល់ ៤០ លាននាក់។ បច្ចុប្បន្នរូបគាត់ត្រូវបានគេព្យាករណ៍ថា អាចមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនសរុបចន្លោះពី ១-៥ លានដុល្លារអាមេរិកផងដែរ។

    សម្រាប់ក្រុមអ្នកវិភាគសង្គមចិនបានលើកឡើងថា មានកត្តាជាច្រើនដែលជំរុញឲ្យទីផ្សារអេឡិចត្រូនិចនៅក្នុងប្រទេសចិនផ្ទុះខ្លាំងយ៉ាងនេះ ដូចជា អ្នកលក់ផលិតផលគឺជាមនុស្សមានប្រជាប្រិយភាពខ្លាំងនៅក្នុងបណ្តាញសង្គមដែលមានអ្នកគាំទ្រជាច្រើនរង់ចាំទិញផលិតផលស្រាប់ទៅហើយ។ មួយវិញទៀតការ live វីដេអូលក់ផលិតផលតាមបណ្តាញសង្គមអាចទាក់ទាញបានទាំងអ្នកមានបំណងចង់ទិញផលិតផល និងអ្នកដែលគ្មានបំណងចង់ទិញផលិតផល ព្រោះពលរដ្ឋចិនជាច្រើននៅសម្ងំតែនៅក្នុងផ្ទះនិងឆែកមើលទូរស័ព្ទដើម្បីបំបាត់ការអផ្សុក ហើយវីដេអូនៃលក់ទំនិញបានទាក់ទាញនិងជំរុញទឹកចិត្តឲ្យពួកគេទិញទំនិញទាំងមិនបានគ្រោងទុក។

    ម្យ៉ាងទៀតការទិញផ្ទាល់តាមរយៈការ live វីដេអូ ធ្វើឲ្យអតិថិជនមានភាពសប្បាយរីករាយនិងមានទំនុកចិត្តខ្ពស់ជាងការចូលទៅទិញផលិតផលក្នុងគេហទំព័រលក់ទំនិញមួយចំនួនដែលមានតែរូបភាពផលិតផលតែគ្មានអ្នក Live លក់ដោយផ្ទាល់នោះទេ។ តាមការព្យាការណ៍របស់ក្រុមហ៊ុន iiMedia បានឲ្យដឹងថា ទីផ្សារលក់ទំនិញអេឡិចត្រូនិចនៅក្នុងប្រទេសចិនអាចនឹងមានទំហំទឹកប្រាក់រហូតដល់ ១២៩ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២០ នេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ scmp

    Share This Post: