ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឃើញភ្នែកតឹងៗដូចគ្នា យុវជនកូរ៉េម្នាក់ត្រូវពួកអាគាំងទាត់មួយជើងចំកណ្តាលមុខ ដោយសារច្រលំថា គាត់មកពីប្រទេសចិន ដែលជាកន្លែងបង្កឲ្យមានជំងឺកូវីដ ១៩ រាតត្បាតពេញពិភពលោក

    BY autoadmin June 26, 2020
    ឃើញភ្នែកតឹងៗដូចគ្នា យុវជនកូរ៉េម្នាក់ត្រូវពួកអាគាំងទាត់មួយជើងចំកណ្តាលមុខ ដោយសារច្រលំថា គាត់មកពីប្រទេសចិន ដែលជាកន្លែងបង្កឲ្យមានជំងឺកូវីដ ១៩ រាតត្បាតពេញពិភពលោក

    ហូឡង់៖ យុវជនកូរ៉េម្នាក់ដែលកំពុងរស់នៅលើទឹកដីអឺរ៉ុបម្នាក់ត្រូវបានគេទាត់មួយជើងចំកណ្ដាលមុខពេញមួយទំហឹង ព្រោះតែនិន្នាការរើសអើងជាតិសាសន៍។ បើតាមសារព័ត៌មានអេឡិចត្រូនិច nextshark បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសហូឡង់ ​ហើយតាមការពិតទៅពលរដ្ឋអឺរ៉ុបដែលបានទាត់យុវជនកូរ៉េនោះមិនបានរើសអើងជនជាតិកូរ៉េនោះទេ តែគាត់យល់ច្រឡំថាយុវជនរងគ្រោះគឺជាជនជាតិចិន។

    មូលហេតុចម្បងមួយដែលធ្វើឲ្យមានការរើសអើងនិងស្អប់ជនជាតិពីសំណាក់ពលរដ្ឋនៅអឺរ៉ុបក៏ព្រោះតែចិនគឺជាប្រទេសដែលបង្កឲ្យមានការរាតត្បាតជំងឺកូវីដ ១៩ នៅទូទាំងពិភពលោក។ បើតាមប្រភពខាងលើបានឲ្យដឹងផងដែរថា យុវជនរងគ្រោះមានឈ្មោះថា Yani អាយុ១៦ឆ្នាំ មានដើមកំណើតមកពីប្រទេសកូរ៉េ តែបច្ចុប្បន្នកំពុងស្នាក់នៅនិងបន្តការសិក្សានៅក្នុងប្រទេសហូឡង់ ហើយអំពើហិង្សាបានកើតឡើងនៅខណៈពេលដែលយុវជនរងគ្រោះកំពុងអង្គុយលេងក្នុងចំណោមមិត្តភក្តិ ដែលជាពលរដ្ឋអឺរ៉ុបជាច្រើននាក់ទៀតផងដែរ។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូខាងក្រោម៖

     

    View this post on Instagram

     

    ⠀⠀⠀⠀⠀⠀⠀⠀⠀ CW: Violence A 16-year-old boy (of Korean descent) was kicked in his face this weekend at Jagersplas, The Netherlands, which all started with a racist comment. The mother of the victim has shared this video in order to raise awareness to the case, find the perpetrators and to get justice. ⠀⠀⠀⠀⠀⠀⠀⠀⠀ The mother explained the situation as follows: Yesterday her son encountered a group of 5 people who told him: “What are you looking at, cancer Chinese with your Corona.” ⠀⠀⠀⠀⠀⠀⠀⠀⠀
After this, they came back with a big group of 20 people, in which one of the perpetrators took her son’s phone. In response to this the son took the phone back in which the perpetrators said he had to apologise for taking the phone back. The son apologised in order to not get in further trouble with the big group. Following to this, you see that he smiled a bit because he did not know how to respond to the whole situation, in which the perpetrator got angry and kicked him in the face. Shortly after, the group left and threatened the son that they would go after him if he would go to the police. ⠀⠀⠀⠀⠀⠀⠀⠀⠀ This is yet again another racist hate attack against Asians in correlation with the Coronavirus. The mother and victim are already in contact with the police, but all additional information is helpful and needed in order to get justice. So please share and spread this video. If you have any additional information regarding this case, then please send us a DM.

    A post shared by @ broodjekaasmetsambal on

    អត្ថបទ៖ភក្តី

    ប្រភព៖nextshark

    Share This Post: