ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថ្មីៗនេះគ្រោះរន្ទះបាញ់រាប់សិបកន្លែងបានសម្លាប់ពលរដ្ឋជាង ១០០នាក់ នៅភាគខាងជើងប្រទេសឥណ្ឌា

    BY autoadmin June 26, 2020
    ថ្មីៗនេះគ្រោះរន្ទះបាញ់រាប់សិបកន្លែងបានសម្លាប់ពលរដ្ឋជាង ១០០នាក់ នៅភាគខាងជើងប្រទេសឥណ្ឌា

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា មានមនុស្សជាង ១០០នាក់ នៅភាគខាងជើងប្រទេសឥណ្ឌា បានស្លាប់ដោយសារគ្រោះរន្ទះបាញ់រាប់សិបដងនៅទូទាំងរដ្ឋចំនួន ២ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ ក្រុមគ្រប់គ្រងគ្រោះមហន្តរាយនៅរដ្ឋ Bihar បាននិយាយថា មានមនុស្ស ៨៣ នាក់ត្រូវបានសម្លាប់នៅក្នុងរដ្ឋនេះ ចំណែកមនុស្ស ២០នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ក្នុងនោះផងដែរមានមនុស្ស ២០ នាក់ទៀត ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងរដ្ឋ Uttar Pradesh ដែលនៅជិតខាង។

    គ្រោះរន្ទះបាញ់គឺជារឿងធម្មតានៅក្នុងប្រទេសឥណ្ឌា ក្នុងអំឡុងពេលមានភ្លៀងមូសុងខ្លាំង។ ទន្ទឹមនឹងនេះភ្លៀងនិងផ្គររន្ទះបានបណ្តាលឱ្យខូចខាតដល់ដើមឈើ និងទ្រព្យសម្បត្តិផ្សេងទៀតជាច្រើន។ អាជ្ញាធរបានព្រមានអ្នកស្រុកឱ្យមានការប្រុងប្រយ័ត្ន និងស្នាក់នៅក្នុងផ្ទះ ព្រោះអ្នកឧតុនិយមបានព្យាករណ៍ថា អាកាសធាតុនឹងអាក្រក់ជាងនេះ។ ឆ្លើយតបជាមួយគ្រោះធម្មជាតិនេះ នាយករដ្ឋមន្រ្តី Narendra Modi បាននិយាយថា កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយកំពុងដំណើរការ ហើយគាត់ក៏បានសម្តែងសមានទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះទាំងនោះផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: